ស៊ីហ្គេម២០២៣ កម្ពុជា សុំប្រើពាក្យគុនខ្មែរ ជំនួសពាក្យ ” Muay ”
ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣ (Camsoc) លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងថាៈ សម្រាប់ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជានឹងប្រើពាក្យ ” គុនខ្មែរ ” ជំនួសពាក្យ ” Muay ” ជាភាសាផ្លូវការ ។
ពាក្យ ” Muay ” កន្លងមក គេប្រើជាផ្លូវការ នៅក្នុងស៊ីហ្គេម ពាក្យ ” Muay ” នេះ ជាសំនៀងភាសាថៃ និងឡាវ តែសម្រាប់ស៊ីហ្គេមនៅកម្ពុជា នឹងត្រូវជំនួស ដោយ ” គុនខ្មែរ ” វិញ។ កម្ពុជា បានជម្រាបទៅគណៈកម្មាធិការអូឡាំពិក នៃបណ្ដាប្រទេសអាស៊ាន រួចហើយ។