ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆ្កួតជ្រូក
នាមសព្ទ
ឈ្មោះរោគមួយប្រភេទ បណ្ដាលកើតអំពីខ្យល់កាចក្នុងសន្ដាន ឆក់ឲ្យដួល ឲ្យប្រកាច់ បែកពពុះមាត់ ( រោគនេះមិនមែនមានជាប់ប្រក្រតីទេ យូរៗទើបធ្វើទុក្ខម្ដងៗ ) ។
ប្រើជាគុណនាមក៏បាន
រោគឆ្កួតជ្រូក, មនុស្សឆ្កួតជ្រូក ។
ឆ្ពិន
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីគជ្រា ។
ឆ្លាំង
នាមសព្ទ
ឈ្មោះត្រីរំអិលមួយប្រភេទ សន្ដានទ្រនេលតែតូចជាងត្រីទ្រនេល ។
ជាតស្រង់
(ជាត–)
នាមសព្ទ
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីឆ្កោក តែតូចជាង, មានព្រុយទាំងពីរខាងនិងខាងលើខ្នង, ចុងកន្ទុយមានសម្បុរខ្មៅលាយក្រហម ។
ជាស
នាមសព្ទ
ឈ្មោះសត្វមួយប្រភេទសន្ដានបង្កួយមានរន្ធនៅក្នុងដី
អ្នកស្រុកខ្លះបរិភោគជាសជាអាហារ ។