ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ជីងចក់
នាមសព្ទ
ឈ្មោះសត្វជើង៤តូចសន្ដានតុកកែអាស្រ័យនៅជញ្ជាំង, នៅពិតានផ្ទះជាដើម, យំឮ ចក់ៗ។
ត្រាវ
នាមសព្ទ
ឈ្មោះប្រទាលមួយប្រភេទសន្ដានក្តាត មានធាងមានមើមបរិភោគបាន, រមាស់បរិភោគពុំកើតក៏មាន
ត្រាវជាដំណាំគួរដាំណាស់ ។
ត្រាស់
កិរិយាសព្ទ
បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្ដាន បានឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់
ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ ។
(រ. ស. ) និយាយ, ថ្លែង
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងព្រះធម៌ថា…; ព្រះបរមក្សត្រាធិរាជទ្រង់ត្រាស់ហៅព្រះអគ្គមហេសី… ។
ផ្ដាច់ត្រណមជូនកំណល់គ្រូ
ត្រាស់ត្រណម ។
ត្វា
នាមសព្ទ
ឈ្មោះសត្វស្លាបសន្ដានសេក មានភាពស្រដៀងនឹងសេក តែមានសម្បុរ-ស
ករវិកសត្វត្វា. . . ( កាព្យសរសើរព្រះបាទ ) ។
នាមសព្ទ
សាច់ច្រកក្នុងពោះវៀនម្រឹគ ហាលថ្ងៃផ្អាប់ទុក
សាច់ត្វា ។
ញាតិ
(ញាត)
នាមសព្ទ
(បា.; សំ. ជ្ញាតិ ) អ្នកដែលរួមខ្សែលោហិតនឹងគ្នាខាងមាតាឬខាងបិតា; ដែលហៅថា ញាតិ ៧ សន្ដាន ឬ ញាតិ៧ជួរ នោះ តាមន័យក្នុងគម្ពីរពុទ្ធសាសនាលោកឲ្យរាប់ថ្នាក់ខាងលើ ៣ ជាន់ គឺថ្នាក់មាតាបិតា១, ថ្នាក់ជីដូនជីតា១, ថ្នាក់យាយទួតតាទួត ១; ថ្នាក់ខាងក្រោមខ្លួន ៣ជាន់ទៀត គឺថ្នាក់កូន១, ថ្នាក់ចៅ១, ថ្នាក់ចៅទួត១ រួមជា ៦ថ្នាក់, ជា ៧ ថ្នាក់នឹងខ្លួនយើង; មនុស្សទាំងប៉ុណ្ណេះហៅថា ញាតិ ៧ សន្ដាន ។
ញាតិធីតា (—ធីដា; បា. ញាតិធីតុ > ញាតិធីតា; សំ. ជ្ញាតិទុហិត្ឫ ) កូនស្រីរបស់ញាតិ ។
ញាតិបុត្ត ឬ ញាតិបុត្រ (––បុត; បា. ញាតិបុត្ត; សំ ជ្ញាតិបុត្រ ) កូនប្រុសរបស់ញាតិ ។
ញាតិប្រេត ( –– ប្រែត; បា. ញាតិបេត, ញាតិប្បេត; សំ. ជ្ញាតិប្រេត ) ប្រេតដែលជាញាតិ; ញាតិដែលចែកឋាន ទៅកាន់បរលោកហើយ
ឧទ្ទិសចំណែកបុណ្យជូនទៅញាតិប្រេត ។
ញាតិពន្ធ ឬ ញាតិដោយពន្ធ (ញាត-ពន់; បា. ញាតិ+ពន្ធ ) ជនដែលគេរាប់ថាជាញាតិ ដោយជាប់ទាក់ទងគន្លងគ្នា គឺញាតិដោយសារ ដូចយ៉ាង ម្ដាយក្មេក, ឳពុកក្មេក, កូនប្រសា, មាមីងក្មេក, បងថ្លៃ, ប្អូនថ្លៃ ( ខាងប្ដី ឬខាងប្រពន្ធ ) ។ ល ។
ញាតិពលី (––ពៈលី; បា. –– ពលី; សំ. ជ្ញាតិ –– ) ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ ( ម. ព. ពលី, ពលីការ ផង ) ។
ញាតិភេទ ឬ ញាតិសម្ភេទ (––ភេត ឬ ––សំភេត ) ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ ។
ញាតិវង្ស (––វង់) តំណនៃញាតិ, ពួកញាតិ ( ប្រើជា ញាតិវង្សា, ញាតិពង្ស, ញាតិពង្សា ក៏មាន ) ។
ញាតិវង្សានុវង្ស (––វង់-សា-នុ-វង់) តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក ។
ញាតិវិវាទ (––វិវាត) សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ ។ពាក្យផ្ទុយ ញាតិសាមគ្គី ។
ញាតិសង្គហៈ ឬ ញាតិសង្គ្រោះ (––សង់គៈហៈ ឬ––សង់គ្រោះ ) ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ ។
តាមន័យក្នុងច្បាប់ក្រមរដ្ឋប្បវេណីខ្មែរឲ្យរាប់ដូច្នេះថា អ្នកដែលកើតចេញមកពីគោត្រតែមួយ ហៅថា ញាតិ; មាន ២ ពួក គឺ ញាតិជួរខ្សែផ្ទាល់ មួយពួក, សាខាញាតិ មួយពួក; ញាតិជួរខ្សែផ្ទាល់នោះ គឺអ្នកដែលកើតតគ្នាពី ១ ទៅ ១ តាមលំដាប់គឺឳពុក, កូន, ចៅ, ចៅទួត ។ ល ។
ញាតិសន្ដាន (ញាត-សណ្ដាន; បា. ញាតិ+សន្ដាន; សំ. ជ្ញាតិ+ សន្ដាន ) តំណឬវង្សនៃញាតិ, ត្រកូលដែលជាប់ជាញាតិ ( ម. ព. ញាតិ និង សន្ដាន ផង ) ។
ញាតិសាមគ្គី (ញា-តិសាមុ័ក-គី ) សេចក្ដីព្រមព្រៀងរបស់ញាតិ ។ ពាក្យផ្ទុយ ញាតិវិវាទ ។
ញាតិសាលោហិត (ញា-តិ––ឬញាតសា-លោហិត; បា.; សំ. ជ្ញាតិ+ ស្វលោហិត ) ញាតិដែលជាប់ខ្សែលោហិតជាមួយគ្នា. . . ( ម. ព. សាលោហិត ផង ) ។
រហូតដល់ជាន់ទី៧, ញាតិជួរនេះតាមតែថ្នាក់ណានឹងថ្នាក់ណាក៏ដោយ ច្បាប់ហាមមិនឲ្យយកគ្នាជាប្ដីប្រពន្ធឡើយ; ឯសាខាញាតិនោះ គឺអ្នកដែលកើតចេញពីគោត្រជាមួយគ្នាដែរ តែបែកទៅជាមែកដទៃ ដូចយ៉ាង បងប្អូនបង្កើត, មាមីងនិងក្មួយ, បងប្អូនជីដូនមួយ ជីទួតមួយចុះរៀងទៅ; ញាតិទាំងពីរខាងនេះ ច្បាប់អនុញ្ញាតឲ្យយកគ្នាជាប្ដីប្រពន្ធបាន ពីត្រឹមថ្នាក់ទី ៤ គឺពីត្រឹមបងប្អូនជីដូនមួយចុះរៀងទៅ ។
សព្ទនេះ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ.ថ. ញា-តិ ដូចជា ញាតិកម្ម( ––ក័ម; បា.; សំ. ជ្ញាតិកម៌ន៑ ) កិច្ចការ, មុខការរបស់ញាតិ ។
ញាតិកិច្ច (––កិច ; បា.; សំ. ជា្ញតិក្ឬត្យ ) ការរវល់របស់ញាតិ ។
ញាតិគារវៈ (––គារៈវៈ; បា. ញាតិគារវ; សំ. ជ្ញាតិគៅរវ ) សេចក្ដីគោរពចំពោះញាតិ គឺសេចក្ដីយកចិត្តទុកដាក់ គួរសម, ឱនលំទោន, កោតខ្លាចញាតិតាមជាន់ តាមថ្នាក់ ។
ញាតិដោយសារ (ញាតដោយសា) ម. ព. ញាតិពន្ធ ឬ ញាតិដោយពន្ធ ។
ញាតិទាយាទ ( ញា-តិ-ទាយាត ) ទ្រព្យសម្បាច់របស់ញាតិ; អ្នកដែលត្រូវទទួលទ្រព្យសម្បាច់របស់ញាតិ; កូនប្រុសស្រីរបស់ញាតិ ។
ញាតិធម៌ (ញា-តិ–– ) ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ
អ្នកដែលបានធ្វើបុណ្យឧទ្ទិសផល ជូនដល់បុព្វបុរសទាំងឡាយឈ្មោះថាបានបំពេញញាតិធម៌ដ៏សមគួរហើយ ។