ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖មនុស្សចំនួនប្រាំនាក់បានបាត់បង់ជីវិត,២៦នាក់ផ្សេងទៀតរបួសធ្ងន់(ស្រី៦នាក់)និងប្រាំពីរនាក់ផ្សេងទៀតរបួសស្រាល(ស្រី១នាក់) ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២២ ខែមករានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន៣៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន២០លើក ។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២១ខែមករាដែលជាថ្ងៃបុណ្យចូលឆ្នាំចិនទី១វិញបណ្តាលឱ្យ មនុស្សស្លាប់ចំនួនបីនាក់(ស្រី១នាក់) ,របួសធ្ងន់ចំនួន ១០នាក់(ស្រី២នាក់)និង របួសស្រាលចំនួនបួននាក់(ស្រី១នាក់) ដោយសារការប៉ះទង្គិចគ្នាចំនួនប្រាំលើក៕សរន
រូបថត៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់២នាក់ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ