​គួរឱ្យ​សង្វេគ​ក្មេងប្រុស​២​នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​គូលែន​

2262
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ក្មេងប្រុស​ចំនួន​២​នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​គួរឱ្យ​សង្វេគ​ពេល​ម្តាយ​របស់​ពួកគេ​ជាបរវល់​ការងារ​។​គ្រោះ​អកុសល​នេះ​បាន​កើតឡើង​ស្ថិតក្នុង​ភូមិ​ក្របៅ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​វរៈសេនីយ៍ទោ​ឡាញ់​លី​ស៊ីវ​ឡេង​អធិការនគរបាល​ស្រុក​គូលែន​បាន​ប្រាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​ម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ​ទាំង​២​នេះ​បាន​ប្រវាស់​គ្នា​ស្ទូងស្រូវ​ដោយ​ពួកគាត់​បាន​នាំ​កូនៗ​របស់​ពួកគាត់​រៀងៗ​ខ្លួន​ទៅជា​មួយ​ផងដែរ​។​
ស្រប​ពេលដែល​កំពុង​ស្ទូងស្រូវ​ដោយ​មិនបាន​ចាប់អារម្មណ៍​ក៏​ស្ងាត់​មាត់​ក្មេង​ទាំង​២​នាក់​នោះ​។​ពួកគាត់​ខំ​ស្រែកហៅ​ក៏​ស្រែកហៅ​មិនឮ​ស្របពេល​ជាមួយគ្នា​នោះ​គាត់​ដើរទៅ​ទឹកស្រះ​ដែល​នៅ​ជិត​នោះ​ស្រាប់តែ​ប្រទះឃើញ​សាកសព​ក្មេង​ទាំង​២​នោះ​អណ្តែត​ទឹក​បង្ក​ការភ្ញាក់ផ្អើល​ឡើង​។​

​លោក​អធិការ​បាន​បន្តថា​សាកសព​ក្មេងប្រុស​ទី​១​ឈ្មោះ​ផា​ផាត់​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​និង​សាកសព​ក្មេងប្រុស​ទី​២​ឈ្មោះ​ឆូ​យ​រ៉ា​ឆាត​ភេទ​ប្រុស​អាយុ​៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​រៀងៗ​ខ្លួន​តាម​ប្រពៃណី​៕S/​

​គួរឱ្យ​សង្វេគ​ក្មេងប្រុស​២​នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម