Views: 38 Post navigation យ៉ាងតិច១២នាក់រងរបួសក្នុងការបាញ់ប្រហារនៅក្លិបរាត្រីនៅទីក្រុងបាតុនរូ ក្នុងរដ្ឋល្វីសៀណា សហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យ។ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនជំទាស់ទេ បើសិនជាប៉ូឡូញចង់បញ្ជូនរថក្រោះLeopard 2 របស់ខ្លួនទៅអោយអ៊ុយក្រែន ។វាទំនងជាការទម្លុះទម្លាយភាពទាល់ច្រកមួយសំរាប់រដ្ឋាភិបាលទីក្រុងគៀវដែលចង់បានរថក្រោះប្រយុទ្ធLeopard 2សំរាប់សង្រ្គាមទល់នឹងរុស្ស៊ីបន្ទាប់ពីសម្ពន្ធមិត្តអឺរ៉ុបគាបសង្កត់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងអោយបញ្ជូនរថក្រោះផលិតនៅអាល្លឺម៉ងធុននេះទៅអោយកងកម្លាំងអ៊ុយក្រែន។