ដោយ:សុខុម/មណ្ឌលគិរី ៖ សមត្ថកិច្ចផ្នែកជំនាញកំពុងស្វែងរកអ្នកបើកត្រាក់ទ័រដែលរត់គេចខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់និងរងរបួសធ្ងន់ពីរនាក់ កាលពី ថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅផ្លូវ៧៦ចន្លោះគីឡូម៉ែត្រលេខ១២៣និង១២៤ស្ថិតភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ររវាងត្រាក់ទ័រសណ្តោងរឺម៉កនិងរថយន្តTOYOTA HIGHLINDER ក្នុងទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង ។រថយន្តHighlinder បើកបុកត្រាក់ទ័រសណ្តោងរឺម៉កដែលចតតាមដងផ្លូវ។ នៅក្នុងហេតុការណ៍នោះអ្នកបើកត្រាក់ទ័ររត់គេចខ្លួនបាត់ទុកតែត្រាក់ទ័រនៅនឹងកន្លែងកើតហេតុ។

រីឯអ្នកបើករថយន្តឈ្មោះ ហៃ ដាលុច ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរគ្រូបរ្រៀន រស់នៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រថយន្តម៉ាក TOYOTA HlGLIDER ពណ៍ទឹកមាស ផ្លាកលេខភ្នំពេញ2AS. 0219 និងត្រាក់ទ័រត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕srn