ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ មានជនខ្លះ រៀន សូត្របានចេះដឹង ក្រោមដំបូលសាលារៀន ធ្លុះធ្លាយ តែគេបែរជាមើលស្រាល គុណភាពអប់រំកម្ពុជា ។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS ) ជិត ៧ ពាន់នាក់ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ មានជនខ្លះ រៀនសូត្របានចេះដឹង ក្រោមដំបូល សាលារៀន ធ្លុះធ្លាយ តែគេបែរជាមើលស្រាល គុណភាពអប់រំកម្ពុជាទៅវិញ ហើយថែម ទាំងមើលងាយ សញ្ញាបត្រស្រុកខ្មែរ ថែមទៀតផង ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាៈ ច្បាស់ណាស់ថា គុណភាព វាមិនគ្រប់គ្រាន់ នោះទេ នៅក្នុងប្រទេសគេ ក៏ដូចគ្នាដែរ ប៉ុន្តែកម្ពុជា និងប្រទេសដទៃ ក៏កំពុងខិតខំប្រឹង ប្រែង ពង្រឹងសមត្ថភាពឆ្លើយតប ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស រួមនឹងការ ពង្រឹងសេដ្ឋកិច្ចសង្គម ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ សម្តេច ពិតជាមានមោទនភាព ដែលបានសម្រេច ចិត្តត្រឹមត្រូវ ដោយអនុញ្ញា តឱ្យវិស័យឯកជន ចូលរួមវិនិយោគ ក្នុងវិស័យអប់រំ ដែលបានបង្កើតស្ថានភាពល្អប្រសើរ និងងាយស្រួល ផងដែរ សម្រាប់សាកលវិទ្យាល័យ ទាំងអស់របស់រដ្ឋ ដែលអាចយកមួយផ្នែក បណ្តុះបណ្តាល តាមរយៈការបង់ថ្លៃសិក្សា។

សម្តេច បានបន្តថាៈ ប្រសិនជាយើង មិនបានអនុញ្ញាតឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍ ធនធានមនុស្សទេ តើយុវជនដែលបានប្រលងបាក់ឌុបជាប់ ក្នុង ១ឆ្នាំៗ តើត្រូវទៅណា ? ហើយបច្ចុប្បន្ន ក្នុង១ឆ្នាំៗ មានសិស្សប្រលងជាប់បាក់ឌុប រហូតដល់ជាង ១០ ម៉ឺននាក់ ៕ V / N