ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅលោកអ្នកចូរប្រយ័ត្នកូនតូចៗឬមនុស្សចាស់កើតរោគជំងឺឬរអិលដៃជើងធ្លាក់ចុះពីទីខ្ពស់ទាបដោយប្រការណាមួយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយកើតភាពប្រទាំងប្រទើស និង រឿងរាវជម្លោះវិវាទជាមួយអ្នកដទៃណាស់ ដូចនេះគប្បីធ្វើចិត្តត្រជាក់ទើបគ្មានបញ្ហាណាមួយចោទឡើងត្រូវឈឺក្បាល។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានហូរចូលខ្លះៗគ្រាន់ជាទីពេញចិត្តផង ហើយក្រៅពីនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរក៏ជាពេលវេលាល្អដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខលឿនតែប្រយ័ត្នការថយក្រោយនោះក៏លឿនណាស់ផង៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះមានការជឿនលឿនក្នុងដំណើរជីវិតគួរសម ហើយភាពសុខដុមក៏មានច្រើនជាងមុនបន្តិចដែរ។

-កិច្ចការងារ៖ថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារសំខាន់ៗឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីបា្រថ្នា៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរឿងសំខាន់និងរឿងធំដុំបានពីព្រោះថាផលតែងឆ្លើយតបនាពេលក្រោយវិញផង។

-កិច្ចការងារ៖ដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងក្នុងកិច្ចការងារអ្វីមួយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។

បញ្ហាស្នេហា៖ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

 

ឆ្នាំថោះ

 

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាចជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះលោកអ្នកគួរប្រយ័ត្នប្រយែងរឿងឯកសារឬកិច្ចការផ្សេងៗព្រោះងាយភ្លាំងភ្លាត់និងបាត់បង់ណាស់ដែរ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិចតែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសប៉ុណ្ណោះ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកជួបនូវបញ្ហាលំបាក និង រែកពន់ជំនួសអ្នកដទៃមួយចំនួនធ្វើឱ្យមិនសូវស្រូលចិត្តប៉ុន្មានឡើយ។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារឃើញថាជួបស្ថានភាពលំបាក ហើយពិសេសងាយកើតជាកំហុសនាំត្រូវពិបាកទប់ទល់ថែមទៀត។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំម្សាញ់

 

នៅថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រឡប់មកស្រុតចុះ ម្ល៉ោះហើយជួបបញ្ហាស្មុគស្មាញនិងមានផលលំបាកច្រើន។សម្រាប់សប្តាហ៍នេះក៏ទទួលរងនូវការនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។

-កិច្ចការងារ៖ទាំងស្រ្តីបុរសបញ្ហាទាក់ទិនការងារលោកអ្នកក៏នៅត្រូវប្រឈមបញ្ហារឿងប្រាក់កាសនៅឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមមិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកស្ថិតនៅក្នុងអំឡុងថ្ងៃដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវបញ្ហាប្រឈមច្រើនចំពោះមុខ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកងាយទទួលរងក្រុមមនុស្សវាយប្រហារ ម្ល៉ោះហើយគប្បីប្រ័ត្នប្រយែងបន្តិច។

ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែង និង មិនត្រូវជឿក្រុមមនុស្សពេកឡើយនាំតែជួបផលលំបាកនាពេលក្រោយវិញប៉ុណ្ណោះ។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកងាយភ្លាំងភ្លាត់និងមានបញ្ហាច្រើនចំពោះមុខ ហេតុនេះមុនធ្វើអ្វីត្រូវប្រយ័ត្នប្រយែងនិងពិនិត្យពិច័យឱ្យបានត្រឹមត្រូវ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសី ស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់ និងជួបបញ្ហាត្រូវប្រឈមច្រើន ហេតុនេះត្រូវប្រុងប្រយ័ត្នគ្រោះចាញ់បោកគេណាមួយកើតឡើង។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេគឺជារឿយៗមានរឿងរាវនិងបញ្ហាចូលលុកលុយាយីច្រើន ដូចនេះបើលោកអ្នកមិនប្រឹងប្រែងទប់ទល់ប្រាកដជាជួបបញ្ហាលំបាកពុំខានឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិច ព្រោះងាយបាត់បង់និងក្រុមអន្ធរពាលតាមយាយី ណាស់ដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី ត្រូវចេះទុកចិត្តគ្នា ហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយ បើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នាពេលនេះត្រូវទទួលរងការហត់នឿយ និង ជួបបញ្ហាលំបាកច្រើនត្រូវរែកពន់។

 -កិច្ចការងារ៖ទាំងស្រ្តីបុរស រាល់កិច្ចការងារលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ ដោយប្រការណាមួយ ពិសេសភេទផ្ទុយគ្នាតែម្តង។

-កិច្ចការងារ៖ការប្រកបការងារ មានកម្រិតមធ្យម ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗដូចសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគ្រាន់ បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។

បញ្ហាស្នេហា៖រី​ឯបញ្ហាស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃ៕

 

ឆ្នាំកុរ        

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកធ្វើអ្វីក៏ដោយតោងតែចេះពិចារណា និងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។

-កិច្ចការងារ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនចំពោះមុខ។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕