ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ នៅសាលានគបាលជាតិភូមិភាគទី៦ មានរៀបចំ បើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ ជំនាន់ ទី១៧លើកទី១សម្រាប់ សិស្សនាយ នគបាលនិងនាយរងនគបាលក្របខណ្ឌថ្មី១៨៥នាក់ ក្រោម អធិបតីភាពនាយ ឧត្តមសេនីយ៍ ឯក មនោ សែន អនុប្រធានបណ្ឌិត្យ សភានគបាលជាតិនិង ជា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល ក្រសួងមហាផ្ទៃ។

ក្នុងពិធីបើកកាលពីព្រឹកថ្ងៃទី២៣ខែមករានេះនាយឧុត្តមសេនីយ៍អនុប្រធានបណ្ឌិតសភានគបាលកម្ពុជា ឯក មនោសែន បានប្រាប់ដល់សិក្ខាកាមថា នេះជាវគ្គបណ្តុះបណ្តាលដ៍សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយ បានផ្លាស់ ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកងកម្លាំងនគបាល ជាតិ។លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំក្រសួងផ្ទៃពិសេស ក្នុងការដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំនិងកម្មវិធីកំណែទម្រង់ឬការងារសំខាន់ៗរួមមាន ការងារដឹកនាំ ការងារគ្រប់គ្រង ការងារអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត សិក្ខាកាម សិស្សនគរបាលនិងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមាន ការធានា គុណភាពអប់រំពេលក្នុង ការបង្កើតឱ្យមានវប្បធម៌ គុណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា ការពង្រឹង សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និង ភាពពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើក កម្ពស់គុណភាពអប់រំបណ្ដុះ បណ្ដាលព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលការណ៍កំណែ ទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេច តេជោ ហ៊ុនសែនជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៏បាន បានផ្ដល់នូវអនុសាសន៍ដល់សិស្សនគរបាល។
ចប់កម្មវិធីគណៈប្រតិភូបានចុះពិនិត្យមើលការដ្ឋានសំណង់អគារដែលកំពុងសាងសង់នៅក្នុងសាលានគបាលភូមិភាគទី៦៕សរន / N