ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ជាសាធារណៈថា “ខ្ញុំធ្លាប់​និយាយជាមួយលោក ថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញ​នយោបាយ​ខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ”។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ​២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “ខ្ញុំប្រាប់គាត់ថា ឯកឧត្តមយើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយពីគោល​នយយោបាយខ្លួនឯងទៅ យុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង។ … ខ្ញុំថា​នយោបាយបក្សប្រឆាំងដែលនៅមានគួរតែដូរទៅ ប្រកួតគ្នារឿងធ្វើអីជា​មួយប្រជាពលរដ្ឋ។ បើគាត់មិនបង្កើតការទុកចិត្តឱ្យយើងទុកចិត្តគាត់ម៉េច។ បើយើងលូកដៃទៅវប្បធម៌សន្ទនាស្រាប់តែគាត់បកមកវិញជេរ។ បើអតីត​មេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការជេរ លាបពណ៌ ប្រឆាំងពូជ​សាសន៍…ដើម្បីបង្កើតកំហឹង”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពេលនោះលោកជំរុញឱ្យបក្ស​ប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែង​រកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល ហើយលោកក៏បានរំលឹក​អំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារ​ចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន ខ្លាច​ចាញ់ឆ្នោតទៅវិញទៅនាំឱ្យមានជំនួបបនេះ។

ប្រភពដដែលបានបញ្ជាក់ថា “ភាពមិនទៀងត្រង់បែបនេះ ច្បាប់​គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់ដើម្បីបង្កើនទំនុកទុកចិត្តគ្នា។ បើអ្នកឯងជេរលេងហួសព្រំដែន ត្រូវតែទទួល។ ហ្នឹងហើយគឺការ​ចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សា ប្រជាធិបតេយ្យប្រកប​ដោយកសារទទួលខុសត្រូវ និងទុកចិត្តគ្នា លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់”៕សរន / N