ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដំណើរជីវិតតែងជួបនូវបញ្ហាយាយី ហើយពិសេសឱ្យប្រយ័ត្នរឿងរាវផ្ទុះឡើងដោយសារពាក្យសម្តីមិនបានតាំងចិត្តដោយប្រការណាមួយ។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរការចរចាអ្វីមួយក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្ត និង ពាក់មុខយក្សដាក់គ្នាច្រើនដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងរៀងៗខ្លួនទើបគ្មានបញ្ហាចោទឡើង៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅថ្ងៃនេះលោកអ្នក មិនត្រូវចេះដឹងរឿងអ្នកដទៃពេកដែរពីព្រោះថានាំត្រូវកើតបញ្ហាជំនួសគេ ហើយត្រូវពិបាកដោះស្រាយថែមទៀត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែស្រុត ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារអ្វីមានការរាំងស្ទះ និងជួបបញ្ហាយាយីច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយដែលជាការហួសពេលទៅហើយ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយពិសេសងាយកើតរឿងរាវជម្លោះវិវាទទៀតផង៕

 

ឆ្នាំខាល

 

នៅថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំខ្លានៅពេលនេះស្ថិតនៅក្នុងអំឡុងខែដួងរាសីស្រុតចុះនៅឡើយទេ ម្ល៉ោះហើយដំណើរជីវិតជួបនូវភាពរដិបរដុបច្រើនយាយី។

-កិច្ចការងារ៖ការប្រកបការងារបើលោកអ្នកជួបបញ្ហា ហើយចេះធ្វើការដោះស្រាយនោះតែងងាយឆាប់ចប់ និង ទទួលជោគជ័យជានិច្ច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញគ្រាន់ដោះស្រាយជីវភាពគ្រួសារដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់កសាងគ្រួសារឬចង់ទំនាក់ទំនងជាមួយនរណាម្នាក់តែងមានការឆ្លើយតបគ្រាន់ជាទីកក់ក្តៅ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ លោកអ្នកកើតឆ្នាំទន្សាយនៅខែមករានេះដួងរាសីល្អជាមធ្យម ប៉ុន្តែឆ្លងចូលខែកុម្ភៈដួងរាសីធ្លាក់ស្រុតចុះ ធ្វើឱ្យជួបនូវបញ្ហាមិនល្អចូលមកយាយីច្រើនត្រូវឆ្លងកាត់។នៅសប្តាហ៍នេះដែរឱ្យប្រយ័ត្នបញ្ហាសុខភាពបន្តិច។

-កិច្ចការងារ៖ថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបការងារធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតចំពោះមុខផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះទេប្រយ័ត្នត្រូវវិលត្រឡប់មកផ្ទះវិញគ្មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។

បញ្ហាស្នេហា៖បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះការរស់នៅឃើញថាមានរឿងពិបាកច្រើនបន្តិច ហើយបើចង់ធ្វើអ្វីមួយផលសម្រេចនោះក៏ពុំច្រើនប៉ុន្មាននោះដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។

-កិច្ចការងារ៖ជីវិតរបស់មនុស្សយើងនោះមុននឹងទទួលជោគជ័យអ្វីមួយចាំបាច់ណាស់ត្រូវតែចេះតស៊ូពុះពារការងារជាមុនសិនទើបអ្វីៗអាចសម្រេចនៅគ្រាខាងមុខ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានការប្រឆាំង និងចង់ចាញ់ឈ្នះគ្នាច្រើន៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅក្នុងសប្តាហ៍នេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើអ្វីមួយ ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងត្រូវឆ្លងកាត់ច្រើនជាងនេះ។

-កិច្ចការងារ៖ថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះនាំឱ្យការប្រកបការងារជួបនូវបញ្ហាមិនល្អមួយចំនួនដែលពិបាកក្នុងការឆ្លងកាត់ផងដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញតែងមានឧបទ្រពចង្រៃយាយីច្រើនបន្តិច ម្ល៉ោះហើយការជួញទីជិតឆ្ងាយទៀតសោតមានតែភាពប្រទាំងប្រទើសនិងរឿងរាវតូចធំកើតមានឡើងនាំឱ្យឈឺក្បាលនោះក៏ច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខពិតមែនតែយ៉ាងណាឱ្យប្រយ័ត្នជម្លោះវិវាទងាយផ្ទុះកើតមានណាស់៕

 

 ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក្រឡាប់ចាក់គឺបានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរ។

កិច្ចការងារ៖ការប្រកបការងារមានការចម្រើនលូតលាស់ និងទទួលផលច្រើនត្រឡប់មកវិញពិសេសការប្រកបការងារទាំងផ្លូវជិតនិងឆ្ងាយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាសជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់ដែរ៕

 

ឆ្នាំមមែ

 

នៅថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសលោកអ្នកមានជោគមានជ័យ ហើយចង់ដោះស្រាយឬចរចាអ្វីមួយតែងជោគជ័យជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនឡើយគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញប្រៀបដូចបានជា“ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយចំពោះគ្នាប្រពៃ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ប៉ុន្តែយ៉ាងណាបើធ្វើអ្វីមួយលោកអ្នកមិនត្រូវរំពឹងពេកដែរពីព្រោះថាលទ្ធផលមិនសម្រេចនោះក៏មានខ្ពស់ចំពោះមុខដែរ។

-កិច្ចការងារ៖ការប្រកបការងារវិញងាយទទួលរងគេវាយប្រហារនិងបរាជ័យ ម៉្លោះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយ។

ការធ្វើជំនួញ៖អ្នកអាជីវករការជួញដូររយះពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេគួរចេះអត់ធ្មត់ក្នុងមុខរបរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វដង។

បញ្ហាស្នេហា៖រីឯសេចក្តីស្នេហាប្រុសស្រីកើតមានភាពរកាំរកូសព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះមិនថាជាស្រ្តីឬបុរសទេ លោកអ្នកអាចទទួលរងពាក្យសម្តីក្រុមមនុស្សដែលនាំឱ្យឈឺផ្សារឬមិនដូច្នេះបង្កឱ្យកើតជាម្លោះវិវាទថែមទៀត។ចូរលោកអ្នកចេះបើកចិត្តទូលាយនិងធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។

-កិច្ចការងារ៖អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។

ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖    រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅពិសេសការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយី និង រោគជំងឺបៀតបៀនដោយប្រការណាមួយ។

-កិច្ចការងារ៖នៅថ្ងៃនេះការធ្វើអ្វីមួយងាយជួបនូវបញ្ហារាំងស្ទះពិសេសងាយបាត់បង់ប្រាក់កាសច្រើនផង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ច្រើនព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ ក្រៅពីនេះលោកអ្នកអាចមានក្រុមមនុស្សបង្ករឿងថ្នាំងថ្នាក់ច្រើន ដូច្នេះត្រូវចេះធ្វើគធ្វើថ្លង់ខ្លះទើបគ្មានបញ្ហាណាមួយកើតឡើងនាំត្រូវឈឺក្បាល។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីមានការជ្រួលជ្រើមខុសបែបបទច្រើនដូច្នេះឱ្យប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕

 

ឆ្នាំកុរ

 

នៅថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំជ្រូកនៅក្នុងសប្តាហ័នេះដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតល្អជាមធ្យម ហើយបើចង់ធ្វើអ្វីមួយគឺតែងចម្រើនលូតលាស់ជាសន្សឹមៗទៅមុខជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសឱ្យទទួលខុសអ្វីមួយផង។លោកអ្នកអាចសម្រុកការងារនៅពេលនេះទើបប្រសើរពីព្រោះឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនាំឱ្យជួបស្ថានភាពលំបាក។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយនោះក៏ច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕