Views: 24 Post navigation រដ្ឋាភិបាលវិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះបាននិយាយថាប្រជាជនអ៊ុយក្រែននឹងរងគ្រោះ បើសិនជាលោកខាងលិចបញ្ជូនរថក្រោះប្រយុទ្ធអោយដល់កងកម្លាំង អ៊ុយក្រែន។អាម៉េរិកនិងសម្ពន្ធមិត្តរបស់ខ្លួនកំពុងដាក់សម្ពាធអោយអាល្លឺម៉ង់ប្រគល់ឬអនុញ្ញាតអោយសមាជិកអង្គការណាតូដែលប្រើរថក្រោះ Leopard ផលិតនៅអាល្លឺម៉ង់ បញ្ជូនរថក្រោះប្រយុទ្ធនេះទៅអ៊ុយក្រែនដើម្បីតតាំងនិងវាយដណ្តើមទឹកដីពីរុស្ស៊ីមកវិញ។ ប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទទី២៣មករាថា ខ្លួនមានឆន្ទៈក្នុងការបញ្ជូនរថក្រោះ Leopardដែលផលិតដោយអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែនដោយគ្មានការយល់ព្រម ប៉ុន្តែជាដំបូងត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលទីក្រុងប៊ែរឡាំងជាមុនសិន ខណៈរដ្ឋាភិបាលក្រុងគៀវជំរុញសម្ពន្ធមិត្តរបស់ខ្លួនឱ្យប្រគល់អាវុធធុនធ្ងន់។