ប្រែសម្រួល : កញ្ញាដាលីស (ហ្គាឌាន) ៖ ផ្កាយដុះកន្ទុយមួយ ដែលមិនបានឃើញចាប់តាំងពីសម័យក្រុមមនុស្សនីនឌឺថាល់ (Neanderthals) ដើរលើផែនដីកាលពី ៥០.០០០ ឆ្នាំមុននឹងត្រឡប់មកវិញក្នុងមួយសប្តាហ៍ទៀត ប៉ុន្តែអ្នកថតរូបតារាសាស្ត្រនឹងមានឱកាសល្អបំផុតដើម្បីផ្តិតយករូបភាពផ្កាយដុះកន្ទុយរាងដូចជាដុំទឹកកក ដែលមិនធ្លាប់មានក្នុងមួយជំនាន់មនុស្សរបស់យើងនេះ។
90 minutes of motion from #comet C/2022 E3 ZTF last night (20-Jan-2023 / #Northumberland ). Approximately 75 million km and closing! The narrow ion tail and broader dust tail are visible. RedCat 51 / ZWO ASI533MC Pro camera. pic.twitter.com/6bE7TvguVc
— Dr Adrian Jannetta 🖩🔭🌒🇬🇧🇪🇺 (@AdrianJannetta) January 20, 2023
លោក អាន់ឌ្រូ ម៉ាកកាធី (Andrew McCarthy) មកពីរដ្ឋអារីហ្សូណា បានផ្តិតយករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃផ្កាយដុះកន្ទុយឈ្មោះ C/2022 E3 (ZTF)ដែលមានពន្លឺពណ៌បៃតងនិងកន្ទុយដ៏វែងនេះ។
ឥឡូវនេះ ផ្កាយដុះកន្ទុយ E3 អាចមើលលឃើញតែតាមកែវយឹតប៉ុណ្ណោះ ប៉ុន្តែវានឹងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលវាទៅដល់គន្លងរបស់ព្រះចន្ទនៅដើមខែកុម្ភៈនៅពេលដែលវាស្ថិតនៅចម្ងាយ ៤១ លានគីឡូម៉ែត្រពីផែនដី។
លោកម៉ាកកាធីបានប្រាប់ DailyMail.com ថាគាត់បានចំណាយពេលពេញមួយព្រឹកដើម្បីតាមដានផ្កាយដុះកន្ទុយនេះ ហើយ “លទ្ធផលគឺជាការថតរូប ៤៥ សន្លឹកត្រួតលើគ្នាដែលថតបានក្នុងរយៈពេលមួយម៉ោងរវាងពពក”។
ម៉ាកកាធីបានបន្តពន្យល់ថាមានពពកច្រើននៅលើមេឃនៅថ្ងៃដែលគាត់កំពុងតាមដានផ្កាយដុះកន្ទុយ E3 ហើយបានថតរូបភាពរាល់ឱកាសដែលគាត់ទទួលបាន៕
ផ្កាយដុះកន្ទុយ E3 នឹងអាចមើលឃើញដោយភ្នែកទទេនៅពេលវាហោះមកដល់គន្លងព្រះចន្ទនៅដើមខែកុម្ភៈ