​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូនភ្លោះ​ដូចគ្នា​បំផុត​របស់​ពិភពលោក​បាន​បើក​កកាយ​ឱ្យដឹង​អំពី​ការតស៊ូ​របស់​ពួកគេ​ដើម្បី “​មាន​ផ្ទៃពោះ​ក្នុងពេល​ដំណាលគ្នា​” ហើយ​និយាយ​ថា​វា​នៅតែ​ជា​​សុបិន​របស់​ពួកគេ​ក្នុងការ​ក្លាយជា​ម្តាយ​។​

​កូនភ្លោះ​ជនជាតិ​អូស្ត្រាលី​នាង អាន​ណា (Anna)​និង លូ​ស៊ី ឌី​ស៊ីន​កេ (Lucy Decinque)​អាយុ ៣៥ ឆ្នាំ ថែមទាំង​បាន​សារភាព​ថា​បាន​ស្លៀកពាក់​ឱ្យ​តុក្កតា​កូនក្មេង​ហើយ​នាំ​ពួកគេ​ទៅ​ហាង​កាហ្វេ​​និង​ភោជនីយដ្ឋាន​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រឿង​ពិត​ទៀតផង​។​

​ពួកគេ​បាន​និយាយថា “​យើង​មាន​បញ្ហា​ខ្លះ​ក្នុង​ការព្យាយាម​មាន​ផ្ទៃពោះ ដូច្នេះ​នេះ​គឺជា​រឿង​ល្អ​បំផុត​នា​ពេល​បន្ទាប់​”​។​

​តុក្កតា​ទាំងនោះ​ហាក់​ស្លៀកពាក់​ដូច​កូនភ្លោះ​សម្រាប់​ការចេញ​ក្រៅ​របស់​ពួកគេ​។​

​ស្ត្រី ដែល​សម្រេច​ចិត្ត​ចង់​មាន​កូន​ជាមួយ​គ្នា​នៅ​វ័យ​ជ្រេ​ក្នុង​ជីវិត គឺ​លេចមុខ​ពេញ​កញ្ចក់​ទូរទស្សន៍​ក្នុង​រដូវ​កាល​ទី ២ នៃ​កម្មវិធី Extreme Sisters របស់​ទូរទស្សន៍ TLC​។​ពួកគេ​បាន​ប្រាប់​ផលិត​​ករ​ក្នុង​កម្មវិធី​នេះ​ថា “​ក្តី​សុបិន​របស់​យើង​គឺ​ចង់​មាន​ផ្ទៃពោះ​ជាមួយគ្នា​ក្នុងពេល​ដំណាលគ្នា​”​។​

​បងប្អូន​ស្រី ដែល​ចែករំលែក​អ្វី​គ្រប់​យ៉ាង​រួម​ទាំង​គូ​ដណ្តឹង​របស់​ពួកគេ ឈ្មោះ បិ​ន ប្រ៊ីន (Ben Byrne)​អាយុ ៤០ ឆ្នាំ បានចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ឆ្ពោះទៅរក​ភាព​ជា​ម្តាយ​នៅ​ឆ្នាំ ២០២១​។​

​នៅពេលនោះ ពួកគេ​ចាប់ផ្តើម​រក​ឃើញ​គំនិត​ចង់​មាន​ផ្ទៃពោះ​។​

“​យើង​មិន​ធ្លាប់​ធ្វើតេស្តិ៍​ផ្ទៃពោះ​ពីមុន​មក​ទេ​។ វា​ពិតជា​វេទមន្ត​ណាស់​ដែល​ឈើ​មួយ​អាច​បញ្ជាក់​ថា​តើ​អ្នក​មាន​ផ្ទៃពោះ​ឬ​អត់​”​។​

“​យើង​មាន​អាយុ ៣៥ ឆ្នាំ​ហើយ​។ យើង​បាន​សម្រេច​ថា​ឥឡូវ​យើង​ចង់​បាន​កូន​ហើយ​”៕

​អាន​ណា និង លូ​ស៊ី ចង់​បាន​កូន​ក្នុងពេល​ដំណាលគ្នា​