ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ម្លាំងនគរបាលវរសេនាតូចនគរបាលព្រំដែនលេខ៨០៧ -ថ្មពួកសហការនឹងមន្ត្រីអាជ្ញាធរ កម្លាំងចម្រុះបានលើកគ្នាជួយពន្លត់ភ្លើងព្រៃពីភ្នំដងរែកដែលឆេះររាលជាថ្មីបរិវេណវត្តគីរីរុក្ខរាមថ្មរមៀលនាជើងភ្នំដងរែកភូមិថ្មរមៀលខាងកើតឃុំបន្ទាយឆ្មារស្រុកថ្មពួកកាលពីយប់ថ្ងៃទី២៣ខែមករាឆ្នាំ២០២៣ ។

លោក វរសេនីយ៍ទោ ដៀប ពេជ្រ មេញ្ជាការការស្តីទីបានដឹកនាំកម្លាំងសរុបចំនួន ៣៥នាក់ សហការជាមួយកម្លាំង នគរបាលស្រុកថ្មពួកចំនួន ១០ នាក់ រថយន្តពន្លត់អគ្គីភ័យ ០១ គ្រឿង ហើយនិងកម្លាំងយោធា, មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ ភូមិ ព្រះតេជគុណចៅអធិការវត្ត ព្រះសង្ឃព្រមទាំងប្រជាពលរដ្ឋ ភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ
ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ បានចុះជួយពន្លត់ភ្លើងឆេះព្រៃ ដែលឆេះរៀលជាថ្មីចូលបរិវេណ វត្តគីរីរុក្ខរាមថ្មរមៀល។

លោកបានបន្តថា : ទោះស្ថានភាពភ្លើងព្រៃដែលឆេះឆាបសន្ធោរសន្ធៅខ្លាំងនូវឈើព្រៃស្មៅស្ងួត លាយឡំនឹងជំនោរខ្យល់បោកបក់ ក៏កម្លាំងនិងមធ្យោបាយបានតស៊ូស្វិតស្វាញ,ហើយគ្រប់គ្រងអគ្គិភ័យបានបញ្ចប់នៅវេលាម៉ោង ៩:៣០ យប់។

សូមរំលឹកថា ព្រៃឈើ ស្មៅ បន្លានៅជិតខាងវនៅជិតខាងវនោះ ។ហើយកន្លងមក ឧហ្សាហ៍មានភ្លើងព្រៃរាលឆេះណាស់ ប៉ុន្តែត្រូវកម្លាំងចម្រុះ ពិសេសគឺនគរបាលជួយពន្លត់បានទាល់ពេលរហូត!!មក ៕srn / N