ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល * អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ ២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។ ៣៖ តំបន់មាត់សមុទ្រ ៖ * នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។ ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕

Jan 24, 2023

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។

២៖ តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។

៣៖ តំបន់មាត់សមុទ្រ ៖
* នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទខ្ពស់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕