ដោយ:មុនីរ័ត្ន/ភ្នំពេញ:នគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់​ បេីកបររថយន្តទំនេីបក្នុងស្ថានភាពស្រវឹងឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ​។ ចចំណែកប្រជាពលរដ្ឋដេីរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរកន្លែងកើតភ័យលោះព្រលឹង។ហេតុការណ៍នេះកេីតឡេីងនៅម៉ោងប្រមាណជាង៩យប់ថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៣។

សមត្ថកិច្ចនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាកឡង់គ្រីស័រ​ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស។ អ្នកបេីកបរ
ឈ្មោះ​ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ បេីកបរក្នុងស្ថានភាពស្រវឹង។
ចំណែកអ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ​ ដោយសារគេចផុត។

ប្រជាពលរដ្ឋកន្លែងកេីតហេតុបានរិះគន់មន្ត្រីនគរបាលផ្កាយពីររូបនោះ​ និងសំណូមពរដល់ថ្នាក់លេីមេត្តាពិនិត្យ​ និងចាតិវិធានការ​ ឬដាក់វិន័យកងកម្លាំងលេីមន្ត្រីរូបនោះផង​ ។សំណាងហេីយដែលបុករទេះរុញលក់ទឹក​សុទ្ធ​ (ទៅមុខលែងរួច)​ កុំអីមិនដឹងបុករះបង្កគ្រោះថ្នាក់ដល់មនុស្សដេីរហាត់ប្រាណ​ និងដេីរកម្សាន្តប៉ុន្មាននាក់ទេ៕​សរន