ដោយៈ ប.ខុន / ភ្នំពេញៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិតបីសែននាក់ បានទៅសម្រាកកម្សាន្ត នៅតាមឆ្នេរ និង កោះនានា ក្នុងខេត្តព្រះសីហនុ ដោយក្នុងនេះ មានភ្ញៀវបរទេស ចំនួន ៧.៣២០ នាក់។

លោក ហួត  ហ៊ុយ នាយករដ្ឋបាលខេត្តព្រះសិហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ថាៈ ភ្ញៀវមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុង
ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ មានចំនួនសរុប ២៩៦.០២៨ នាក់ ក្នុងនេះមានភ្ញៀវជាតិ ២៨៨.៧០៨ នាក់ ភ្ញៀវបរទេស ៧.៣២០ នាក់។

លោកនាយករដ្ឋបាល បានបញ្ជាក់ថាៈ ភ្ញៀវចូលតាមអាកាសយានដ្ឋាន សរុបមានចំនួន ៤ ជើង ដោយមានភ្ញៀវសរុប ៣១១ នាក់ ក្នុងនេះមានភ្ញៀវជាតិ ១៦៧ នាក់ ភ្ញៀវអន្តរជាតិ ១៤៤ នាក់។ ភ្ញៀវកម្សាន្តតាមបណ្តាកោះនានា សរុប ៤.៣៦២ នាក់ ក្នុងនេះ ភ្ញៀវជាតិ ២.៣២០ នាក់ ភ្ញៀវបរទេស ២.០៤២ នាក់។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាន នានា មានភ្ញៀវសរុប ២៩១.៣៥៥ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៨៦.២២១នាក់ ភ្ញៀវបរទេស ៥.១៣៤ នាក់៕ V / N