ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ការរាប់ថយក្រោយ ១០០ ថ្ងៃ (100 days Countdown) សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជារង់ចាំ ៦៤ ឆ្នាំមកហើយនោះ បានចូលមកដល់ហើយ។ ស្វាគមន៍ការរាប់ថយក្រោយ ១០០ ថ្ងៃ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា បានចាប់ផ្ដើមយុទ្ធនាការជាតិ រាប់ថយក្រោយ ១០០ ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32ndSEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ ក្នុងឆ្នាំ២០២៣ នេះ។

១០០ ថ្ងៃចុងក្រោយនេះ ជាពេលវេលា ដែលយើងត្រូវបំពេញបន្ថែម ឱ្យសព្វគ្រប់ ពេញលេញ ទាំងការរៀបចំបដិសណ្ឋារកិច្ច ដល់គណ:ប្រតិភូកីឡាទាំងឡាយ ដែលធ្វើដំណើរមកប្រកួត នៅក្នុងប្រទេសយើង ដើម្បីឱ្យកម្ពុជាយើង ទទួលបាននូវ ភាពជោឝជ័យ ក្នុងការធ្វើនេះ៕/V-PC