នាឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៤ថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរបានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេស៤២,០៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* ខេត្តព្រះសីហនុ ២៩៦,០២៨នាក់
* ខេត្តសៀមរាប ១០៥,៤៨១នាក់
* ខេត្តបាត់ដំបង ១០២,៧៧៨នាក់
* ខេត្តកំពត ៨២,១៩៩នាក់
* ខេត្តប៉ៃលិន ៨១,៥០០នាក់
* ខេត្តកំពង់ចាម ៦៧,៩១៤នាក់
* ខេត្តកែប ៦៧,០៣០នាក់។