ដោយៈតារារិទ្ធ(ភ្នំពេញ)ផេកហ្វេសបុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានាព្រឹកថ្ងៃទី ២៥ ខែមករានេះបានបង្ហោះសារស្វាគមន៍ការរាប់ថយក្រោ យ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។

ហ្វេសបុកបានសរសេរថា”ស្វាគមន៍ការរាប់ថយក្រោយ១០០ ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ។

នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២៣នេះយើង នឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោ យ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games)និងអា ស៊ានប៉ារ៉ាហ្គេមលើកទី១២(12th ASEAN Para Games ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។

១០០ថ្ងៃចុងក្រោយនេះជាពេលវេលាដែលយើងត្រូវបំពេញបន្ថែមឲ្សព្វគ្រប់ពេញលេ ញបន្ថែមទៀតទាំងការរៀបចំបដិសណ្ឋារ កិច្ចដល់គណៈប្រតិភូកីឡាទាំងឡាយដែលចូលមកប្រកួតក្នុងប្រ ទេសរបស់យើងដើម្បីអោយកម្ពុជាយើងទទួលបាននូវភាពជោគ ជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនេះ៕”