ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានអនុម័តថវិកា១៨២លានដុល្លារដើម្បីរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៣ ។
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា អះអាងថាលោកចង់បន្តនៅជានាយករដ្ឋមន្រ្តី ដោយសារការងារនៅមិនទាន់ចប់
នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា នៅមិនទាន់រំលាយសភានិងកោះធ្វើការបោះឆ្នោតមួយដែលគ្រោងធ្វើនៅខែឧសភា ឆ្នាំ២០២៣នេះនៅឡើយទេ ។កាលពីមុននេះក្នុងខែមករា លោកប្រាយុទ្ធបានចាកចេញពីគណបក្សកាន់អំណាច និងបានចូលរួមជាមួយគណបក្សទើបបង្កើតថ្មីមួយនៅពេលលោកសម្លឹងទៅរកការបន្ថែមការកាន់អំណាចប្រាំបីឆ្នាំរបស់លោក ទោះជាច្បាប់កំណត់រយៈពេលកាន់តំណែងកំពូលនេះក្តី។
លោកឥឡូវជាសមាជិកនិងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស រួមថៃ សាងឆាត(Ruamthai Sarngchart)។
ប្រាយុទ្ធ នៅតែរកវិធីបន្តនៅក្នុងមុខតំណែងនាយករដ្ឋមន្ត្រីទោះជាប្រជាប្រិយភាពរបស់លោកបន្តធ្លាក់ចុះ និងច្បាប់រដ្ឋធម្មនុញ្ញអាចអនុញ្ញាតអោយលោកកាន់តំណែងនាយករដ្ឋមន្រ្តីបានយ៉ាងយូរពីរឆ្នាំទៀត។លោកពឹងលើការគាំទ្ររបស់ព្រឹទ្ធសភាដែលមានសមាជិក២៥០រូប ដែលសុទ្ធតែជាសម្ពន្ធមិត្តមកពីស្ថាប័នយោធា។
រំលឹកថា ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ព្រឹទ្ធសភាបានធីបទុកបក្សភឿថៃទោះជាគណបក្សប្រឆាំងនេះទទួលបានសម្លេងគាំទ្រនាំមុខគេក្តី ដោយទុកអោយគណបក្សលំដាប់ទីពីររបស់ប្រាយុទ្ធរកដៃគូបង្កើតរដ្ឋាភិបាលចំរុះមួយ។
សូមបញ្ជាក់ថាលោកប្រាយុទ្ធបានស្វះស្វែងរកទ្រនំនយោបាយថ្មីបន្ទាប់ពីគណបក្សកាន់អំណាច ផាឡាង ប្រាចារ៉ាត(Palang Pracharath)អោយសញ្ញាថា ខ្លួននឹងជ្រើសតាំងមេដឹកនាំរបស់ខ្លួនគឺឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន ជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់ការបោះឆ្នោតនៅឆ្នាំនេះ៕