ដោយៈតារារិទ្ធ(ភ្នំពេញ)រដ្ឋមន្ត្រីប្រតិភូអមក្រសួងអឺរ៉ុបនិងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសការទាក់ទា ញវិនិយោគិននិងជនជាតិបារាំងនៅបរទេ ស លោក អូលីវេ្យ បិច (Olivier Becht) បានអះអាងបារាំងត្រៀមខ្លួនជាស្រេចក្នុងការជួយនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ។

លោក អូលីវេ្យ បិច បានអះអាងបែបនេះនៅ ក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៥ខែមករា ២០២៣បាន

លោក អ៊ាង សុផល្លែក ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងថា លោក អូលីវីយ៉េ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែនដែលបានអនុញ្ញាតឲ្យកសាងស្ដូករូបសំណាកសម្រាប់គោរពវិញ្ញាណក្ខន្ធចំពោះអតីតយុទ្ធ ជនបារាំងដែលបានស្លាប់ក្នុងសមរភូមិកាល ពីអតីតកាលក្នុងសង្គ្រាមលោកលើកទី១។ លោកបានមានប្រសាសន៍ថានេះជានិមិត្តរូបនៃមិត្តភាពសាមគ្គីភាពរវាងកម្ពុជាបារាំង ។ លោកអូលីវីយ៉េបានគោរពជម្រាបជូនសម្ដេ ចតេជោថាមិត្តភាពរវាងប្រទេសយើងទាំងពីរគឺចាប់ផ្ដើមចេញពីវប្បធម៌ហើយតាមរយៈនៃវប្បធម៌នេះបានជំរុញទៅកាន់វិស័យដទៃទៀតដូចជាវិស័យអប់រំ វិស័យវិនិយោគ វិស័ យបរិស្ថាន វិស័យហេដ្ឋារចនាសម្ព័ន្ធរថភ្លើ ងល្បឿនលឿន វិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិស័យកសិកម្ម ។ល។ លោកបានមានប្រសាសន៍ថាបារាំងត្រៀមខ្លួនជាស្រេ ចក្នុងការជួយនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យខាងលើ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការរីករាយជាមួយទំនាក់ទំន ងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជាពិសេសគឺបន្ទាប់ពីជំនួបរវាងសម្ដេចជាមួយនឹងលោកប្រធានាធិបតីបារាំងម៉ាក្រុងកាលពីខែធ្នូកន្លងទៅ។សម្ដេចតេ ជោបានបន្តថារូបសំណាកដែលត្រៀមរៀប ចំកសាងនេះបានសាងសង់ឡើងកាលពីឆ្នាំ ១៩២៥ហើយត្រូវបំផ្លាញចោលក្នុងសម័យប៉ុលពត។រូបសំណាកនេះគឺជាមិត្តរូបនៃមិត្ត ភាពនិងសមិទ្ធិផលនៃទំនាក់ទំនងរវាងប្រទេ សទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជា ជនបារាំងដែលកន្លងមកតែងតែជួយដល់កម្ពុជា៕