ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ប្រតិភូវិនិយោគបារាំងថាកម្ពុជាបានអនុញ្ញាតឱ្យវិនិ យោគទុន១០០%សម្រាប់ផ្លូវដែកល្បឿន លឿនថ្មីពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ប្រតិភូ វិនិយោគបារាំងដែលដឹកនាំដោយលោករដ្ឋមន្ត្រីប្រតិភូអមក្រសួងអឺរ៉ុបនិងការបរទេសបារាំងទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសការទាក់ទាញវិនិយោគិននិងជនជាតិបារាំងនៅបរទេសអូលីវេ្យ បិច(Olivier Becht) នៅក្នុងជំនួបពីភាសាការងារនាព្រឹកថ្ងៃទី ២៥ ខែមករា២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ។

លោកអូលីវ្យេ និង ប្រតិភូទាំងមូលបានគោ រពជម្រាបជូនសម្ដេចតេជោថាប្រតិភូទាំងអស់គ្នាមានជំនឿលើការវិនិយោគនៅកម្ពុ ជាយ៉ាងខ្លាំងដោយឈរមូលហេតុថាកម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យហើយបានបំ បែកឯកតកម្មលើការជំរុញកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយពេល២០ឆ្នាំ។កម្ពុជាបន្តធ្វើកំណែទម្រង់បរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជានិងកម្ពុជាកំពុងមានអ្នកដែលមានចំណូលមធ្យមច្រើន។ក្នុងន័យនេះប្រតិភូវិនិយោគបារាំងសម្រេចធ្វើការជាមួយកម្ពុជាវិនិយោគលើវិស័យរដ្ឋភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក សំណង់ ថាមពលនិងវិស័យដទៃទៀតនិងសុំស្វែងយល់ពីសម្ដេចតេជោហ៊ុនសែនលើវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោបានជម្រាបជូ នគណប្រតិភូវិនិយោគបារាំងទាំងមូលថាកម្ពុជាបានអនុញ្ញាតឱ្យវិនិយោគទុន១០០ %សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ចំពោះផ្លូវដែក២ ខ្សែទៀតដែលមានស្រាប់ពីភ្នំពេញទៅកំព ង់សោមនិងពីភ្នំពេញទៅប៉ោយប៉ែតនឹងត្រូវការពង្រីកហើយលើកទឹកចិត្តអ្នកវិនិយោគ ពីវិស័យឯកជនតាមរយៈBOT។ ពាក់ព័ន្ធថា មពលស្អាតសម្ដេចតេជោបានជម្រាបជូន គណៈប្រតិភពថាកម្ពុជាកំពុងប្រើប្រាស់ថាម ពលស្អាតប្រមាណ៦២ភាគរយហើយហើ យកំពុងទាក់ទាញវិនិយោគមកបន្ថែមទៀត តែមិនអនុញ្ញាតឲ្យបង្កើតរោងចក្រអគ្គិសនីដែលប្រើប្រាស់ធ្យូងថ្មថ្មីឬធ្វើទំនប់វារីអគ្គិ សនីកាត់ទន្លេមេគង្គឡើយ។ជាមួយនេះកម្ពុ ជាកំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់ ថាមពលដោយពន្លឺព្រះអាទិត្យ ។

សម្ដេចតេជោក៏បានជម្រាបជូនប្រតិភូអំពីអាទិភាពនៃការវិនិយោគនៅកម្ពុជានោះគឺការជំរុញនយោបាយឧស្សាហកម្មជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ជំរុញឲ្យមានការវិនិយោ គលើវិស័យឧស្សាហកម្មកែច្នៃដែលកម្ពុជាមានវត្ថុធាតុដើមជាច្រើនដូចជាគ្រាប់ស្វាយចន្ទីដំឡូងមីស្រូវ។ល។មិនត្រឹមតែសម្រាប់ទីផ្សាកម្ពុជាទេគឺសម្រាប់នាំចេញទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជា ៕