ពិធីជប់លៀង​លើ​ពពក សម្រាប់​អ្នកក្លាហាន​មិន​ខ្លាច​ស្លាប់​

1335
ចែករម្លែក
  • 38
    Shares

​នៅ​តំបន់​លាន់​ឈ័ន (Luanchuan) ក្រុង​ល័​រយ៉ា​ង (Luoyang) ខេត្ត​ហឺ​ណាន ប្រទេស​ចិន ភ្នំ​ឡាវ​ជុន​សាន (Laojunshan Mountain) គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ស្រូបយក ខ្យល់អាកាស​នៅ​រដូវក្តៅ​។ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅនេះ “​ពិធីជប់លៀង​លើ​ពពក​” (Cloud feast) មួយ​បាន​ទាក់ទាញ​អ្នកក្លាហាន​មិន​ខ្លាច​ស្លាប់​រាប់រយ​នាក់​ទៅកាន់​ភ្នំ​នេះ​។
​ ​
​ដោយ​ជួបជុំគ្នា​តាម​តុ​តូចចង្អៀត​តាម​បណ្តោយ​ចំណោត​ថ្មភ្នំ​កម្ពស់ ២.០០០ ម៉ែត្រ មើលទៅ​ក្រោម ខ្ពស់​គួរឱ្យ​ព្រឺព្រួច អ្នករៀបចំ​បាន​អញ្ជើញ​ភ្ញៀវ​ឱ្យ​ទទួលទាន​ផ្លែឈើ​តាម​រដូវ​និង​អាហារសម្រន់ ដោយ​ឥត​គិត​ប្រាក់​ព្រមទាំង​បាន​គយគន់​សម្រស់​ធម្ម​ជាតិ​ជុំវិញ​ដ៏​ស្រស់ត្រកាល​ប្រៀប​ដូច​ឋានសួគ៌​។
​ ​
​ពិធីជប់លៀង​នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​រដូវក្តៅ​ប្រចាំឆ្នាំ ដែល​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា ជា​រៀងរាល់ឆ្នាំ ហើយ​បញ្ចប់​នៅ​ចុងខែ​សីហា​។ នៅក្នុង​សប្តាហ៍​នីមួយៗ​អំឡុង​ពិធីបុណ្យ​នេះ នឹងមាន​សកម្មភាព​ក​ម្សា​ន្ត​សប្បាយ​ដូចជា​ពិធី​ផឹកស្រា​បៀរ និង​ការប្រកួត​ថតរូប​ជាដើម​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម