បញ្ហា​ប្រឈម​ជាច្រើន​ដែល​អ្នកក្រុង​ព្រះសីហនុ​កំពុង​ព្រួយបារម្ភ​

1764
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ទីក្រុង​ព្រះសីហនុ​មាន​បញ្ហា​ប្រឈម​៣​ធំៗ​នាពេលនេះ​ខ​ណៈ​ដែល​ទីក្រុង​មួយ​នេះ​កំពុងអភិវឌ្ឍន៍ យ៉ាង​គំហុក​។​ការ​ប្រឈម​ទី​១. ផ្នែក​អគ្គិសនី ទោះបី​ពេលនេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​អះអាងថា មិន​ខ្វះ​ទេ​ភ្លើង​ប្រើប្រាស់ ។​ប៉ុន្តែ ការប្រើប្រាស់​របស់​ពល​រដ្ឋ ហាក់បីដូចជា​អំពិលអំពែក​។​

​បញ្ហា​ទី​២.​ទឹក​របស់​រដ្ឋាករទឹក​ក៏​មិនបាន​គ្រប់គ្រាន់​ដែរ​ម្តង​មាន​ម្តង​អត់​។​ប៉ុន្តែ​បញ្ហា​នេះ​ពលរដ្ឋ​អាច​កែឆ្នៃ​ប្រើប្រាស់​បាន​ព្រោះ​មាន​អណ្តូងទឹក​ខ្លះៗ​។​បញ្ហារទី​៣/.ជា​បញ្ហារទើប​កើតមាន​ថ្មី​បំផុត​សម្រាប់​ទីក្រុង​ព្រះសីហនុ គឺ​ការកកស្ទះ​ចរាចរ ដែល​កន្លងមក​ពួកគាត់​មិនដែល​ជួបប្រទះ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​រដ្ឋបាលខេត្ត​ព្រះសីហនុ​តែង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយ​លើក​ហេតុផល​ថា​ទីក្រុង​ព្រះសីហនុ​កំពុងតែ​អភិវឌ្ឍន៍​ប្រែ​ក្លាយទៅជា​ទីក្រុង​មួយ​ដ៏​ស៊ី​វិ​ល័យ​លើ​ឆាក​អន្តរជាតិ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

ពេលនេះ​រដ្ឋបាលខេត្ត​ក៏​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍពង្រីក​ផ្លូវ​;​ដោះដូរ​បណ្តាញ​អគ្គិសនី​ពី​តូ​ចមក​ធំ​;​បណ្តាញ​ទុ​យោ​ទឹក​ពី​តូ​ចមក​ធំ​ដើម្បី​តប​តាម​តម្រូវការ​របស់​ពលរ​ដ្ឋ​បានល្អ​ប្រសើ​ជា​បន្តរ​បន្ទាប់​វិញ​ហើយ​។​

​ទាំងនេះ​សបញ្ជាក់​ថា​ខេត្ត​ព្រះសីហនុ​កំពុងមាន​ការអភិវឌ្ឍ​​យ៉ាង​ផុសផុល​គ្រប់​វិស័យ ព្រមទាំង​កំណើន​បងប្អូន​មកពី​ក្រៅ​រក​ការងារ​ធ្វើ កាន់តែច្រើន។ សន្ទុះ​នៃ​ការអភិវឌ្ឍ​កាន់តែ​លឿន ហើយ​ជំនាញ​និង​អង្គភាព​ផ្សេងៗ​ទទួល​ការងារ​ក៏​កាន់តែ​ទ្វេដង​ដែរ​៕S/MN

​បញ្ហារ​ប្រឈម​ជាច្រើន​ដែល​អ្នកក្រុង​ព្រះសីហនុ​កំពុង​ព្រួយបារម្ភ​

ទីតាំងផ្សាយពាណិជ្ជកម្ម