ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ ក្នុងខណៈដែលកម្ពុជា ចាប់ផ្ដើមរាប់ថយក្រោយ១០០ ថ្ងៃ សម្រាប់ការមកដល់នៃព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២នោះ ក្រុមកីឡាហែលទឹក វិញ្ញាសាពាក់ជើងទា បានបង្ហាញពីការប្ដេជ្ញា និងមានជំនឿចិត្តខ្ពស់ក្នុងការប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពេលនេះ កំពុងតែហ្វឹកហាត់នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
លោក ហែមថុន ពន្លឺ ដែលជាគ្រូបង្វឹក បាននិយាយថាៈ ពេលនេះ កីឡាករកីឡាការិនី កំពុងតែហ្វឹកហាត់ជាមួយ គ្រូជនជាតិវៀតណាម ដើម្បីត្រៀមស៊ីហ្គេមលើកទី៣២ នេះ។ ពួកគេហ្វឹកហាត់នៅវៀតណាម បានរយៈពេលមួយខែហើយ
ការបោះជម្រំហ្វឹកហាត់នេះ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។ ទោះបីកីឡាករ កីឡាការិនីមួយចំនួន ឈឺ ក ជើង ម្រាមជើងនិងឈឺស្មា ខ្លះៗក៏ដោយ ក៏វាមិនរំខានដល់ការហ្វឹកហាត់របស់ពួកគេដែរពួកគេនៅតែតាំងចិត្តហ្វឹកហាត់ ក្នុងឝោលដៅស្វែងរកមេដាយ ក្នុងស៊ីហ្គេម។
សម្រាប់កម្មវិធីហ្វឹកហាត់ រៀងរាល់ថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ គឺហាត់ព្រឹកផងនិងល្ងាចផង សម្រាប់ថ្ងៃអង្គារ ព្រហស្បតិ៍ និង សៅរ៍ ហាត់តែមួយពេលប៉ុណ្ណោះតែមួយពេលហាត់ រយៈពេល ៣ ម៉ោង។ N