ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយលោកដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការចូលរួមសហការគ្នារវាងសមត្ថកិច្ចនគរបាលកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ សហការគ្នាដើម្បីចូលរួមបង្កា និង ទប់ស្កាត់បទល្មើស ។

នៅក្នុងជំនួបនេះភាគីទាំងពីបានផ្លាស់ប្តូរការពិភាក្សាជុំវិញប្រធានបទ ហើយប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើឡើងថែមទៀត ៕ N