Views: 29 Post navigation មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិនបាននិយាយកាលពីថ្ងៃពុធថា ករណីឈឺជំងឺកូវីដ១៩ធ្ងន់ធ្ងរនៅចិនបានធ្លាក់ចុះ៧២ភាគរយពីចំនួនឆ្លងខ្ពស់បំផុតកាលពីដើមខែ នៅពេលចំនួនអ្នកជំងឺកូវីដ១៩ស្លាប់នៅតាមមន្ទីរពេទ្យក៏បានធ្លាក់ចុះ៧៩ភាគរយពីចំនួនស្លាប់ខ្ពស់បំផុតកាលពីមុនផងដែរ។ ក្រុមហ៊ុនបណ្តាញសង្គមMetaកាលពីថ្ងៃអង្គារបានប្រកាសថាខ្លួននឹងបើកគណនីFacebookនិង Instagramរបស់លោកដូណាល់ ត្រាំ ឡើងវិញនៅពីរឆ្នាំក្រោយបិទមិនអោយលោកចូលប្រើ ដោយសារតែការវាយប្រហារលើវិមានសភាអាម៉េរិកកាលពីឆ្នាំ២០២១។