​ ​ ​ភ្ជួរដីចម្ការ​ជាន់​មីនតោន​ផ្ទុះ​ដាច់​កង់​គោយន្ត​កន្ត្រៃ​ម្ខាង​មិនមាន​របួស​មនុស្ស​

1269
ចែករម្លែក

(​បាត់ដំបង​)​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​ភូមិ​ធ្ង័​រ​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​មាន​ករណី​ផ្ទុះ​មីន​​តោន​បណ្តាល​ឳ្យ​ដាច់​កង់​គោយន្ត​កន្ត្រៃ​ម្ខាង​ខណៈ​បុរស​ម្នាក់​ស៊ីឈ្នួល​ភ្ជួរដីចម្ការ​ឳ្យ​គេ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រងរបួស​ទេ​។​

លោក​វើ​យ ចំរើន​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បាណន់​បាន​ឳ្យ​ដឹងថា​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ ដឿ​ន​.​សុ​ដា​ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​គល់​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​។​មុខរបរ​ស៊ីឈ្នួល​ភ្ជួរដីចម្ការ​ចំណុច​ខាងលើ​បាន​ជាន់មីន​បណ្តាលអោយ​ផ្ទុះ​ដាច់​កង់​គោយន្ត​កន្ត្រៃ​ម្ខាង​ប៉ុន្តែ​ម្ចាស់​មិនមាន​រងរបួស​ទេ (​មីន​នៅសល់​មួយ​គ្រាប់​ទៀត​)​ត្រូវ​រាយការណ៍​ប្រាប់​មន្ត្រី​ស៊ីម៉ាក់​ឳ្យ​ទៅ​ដោះ​។​

សូមបញ្ជាក់ថា​ដីចម្ការ​នេះ​ខាង​អង្គភាព​ស៊ីម៉ាក​(CMAC)​ធ្លាប់បាន​ដោះមីន​រួច​ម្តង​ហើយ​ដែរ​ហេតុអ្វី​ក៏​នៅ សល់​មីន​មួយ​ទៅ​ពីរ​គ្រាប់​ទៀត​៕S/​ដោយៈ​គ្រញូង

​រូប​ថ​តៈ​គោយន្ត​កន្ត្រៃ​ជាន់មីន​ដាច់​កង់​