​ដោយ​: តារា​រិ​ទ្ធ​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​សាកលវិទ្យាល័យ​ទាំងអស់​ទាំង​រដ្ឋ និង ឯកជន​ខិតខំ​បង្កើន​គុណភាព​អប់រំ ឲ្យ​សក្តិសម​ទៅ​សមត្ថភាព និង​សញ្ញាបត្រ​និង​សម្លៀកបំពាក់​ដែល​គេ​ពាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថាៈ សម្រាប់​កម្ពុជា​គឺ​យើង​ត្រូវ​បន្ត​ការខិតខំ​, ឥឡូវ​យើង​មាន​បរិមាណ​ហើយ​បើ​គិត​ត្រឹម​សប្តាហ៍​នេះ​យើង​មាន​និស្សិត​ប្រមាណ​មួយ​ម៉ឺន​នាក់​ដែល​បាន​ទ​ទួ ល​សញ្ញាបត្រ​។ យើង​មាន​ហើយ​បរិមាណ ប៉ុន្តែ​បញ្ហា​គុណភាព​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អំពាវនាវ ឲ្យ​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់ ទាំង​ឯកជន និង រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ទៅ លើ​ការពង្រឹង​គុណភាព​នៃ​ការសិក្សា​។ ក្រសួង​អប់រំ​ក៏​កំពុង​ខិតខំ​តាមរយៈ​ការ រៀបចំ​សាលា​ចំនាន់​ថ្មី ។

​សម្តេច​តេ​ជោ​បន្តថា​ជា​ការពិតហើយ​ថា​ដោយសារ​មាន​បរិមាណ​ទើប​យើង​អា​ចរក​គុណភាព​ឃើញ​។​ព្រោះ​បើ​មិនមាន​បរិមាណ​ទេ​គឺ​យើង​មិន​អាចមាន​គុណភាព​នោះទេ ។ ដូច្នេះ​គុណភាព​វាចា​ប់ ផ្ដើម​ពី​បរិមាណ​នេះឯង​ដែល​មួយឆ្នាំៗ​មាន​និស្សិត​ចូលដល់​ម៉ឺន​នាក់​បានបញ្ចប់​ការសិក្សា ។​ប៉ុន្តែ​សួរថា​អ្នក​ដែល​ពូកែ​មាន​ប៉ុន្មាន​នាក់​? ចំណុច​នេះ​គឺជា​ចំណុច​ដែល​យើង​ត្រូវ​រក​ចម្លើយ​មួយ​ដើ ម្បី​ឆ្លើយតប​។ សម្តេច​បន្តថា​នៅក្នុង​សាលា​មិន​ប្រាកដថា​យើង​ពូកែ​នោះទេ ។ ប៉ុន្តែ​នៅពេល​ចេញ​ធ្វើការ​ងារ​នោះ​ទើប​ជាការ​សាក ល្បង​សមត្ថភាព​ពិត ៕/R​