ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ វេស្ទើន ជាង ៣ ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករានេះ បានថ្លែងថា សម្ដេចមិនយល់ ចំពោះ គណបក្សនយោបាយមួយចំនួន ហាក់កំពុងរៀបចំគោលនយោបាយ រៀបចំឡើង វិញទាំងអស់។ សម្ដេចតេជោ ដាក់ជាចម្ងល់ថា តើមូលដ្ឋាននៃការរៀបចំឡើងវិញនេះ មានន័យបែបណា ? ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាៈ ” យើងបានឃើញថា អ្នកតាក់តែងគោលនយោ បាយ នៃគណបក្សមួយចំនួន គេហាក់ដូចជាបានរៀបចំក្របខណ្ឌគោលនយោបាយ លើមូលដ្ឋាននៃការធ្វើឡើងវិញ។ ខ្ញុំក៏មកយល់ដែរ វាហាក់ដូចជាបដិសេធចោលអ្វី ដែលកំពុងមាន។ ហើយដូចជាការចាប់ផ្ដើមរៀបចំឡើងវិញទាំងអស់។ តើមូលដ្ឋានរៀបចំ ឡើងវិញ មានន័យថាម៉េច? ។ “

សម្តេចតេជោ បានបន្តថាៈ ” ថ្ងៃមុន ខ្ញុំបានធ្វើការប្រៀបធៀប រវាងប្រទេសយើង និងប្រទេសដទៃ ដែលមានស្ថានភាព ប្ដូររបបដូចគ្នា ។ តែកម្ពុជា ខុសពីគេទាំងអស់ ការផ្លាស់ប្ដូររបប នៅវៀតណាមខាងត្បូង នៅឡាវ គេរក្សាទុកតាំងពីរូបិយបណ្ណ រួចហើយគេបោះពុម្ពថ្មី ប្ដូរជាមួយរូបិយប័ណ្ណចាស់ ស្ថាប័នសុខាភិបាល ស្ថាប័នអប់រំ គឺរក្សាបន្ត។ ក៏ប៉ុន្តែយើង គឺបំផ្លាញចោលទាំងអស់ ត្រូវរៀបចំឡើងវិញ។

សម្តេច បានបន្តថាៈ នេះជាគោលនយោបាយរបស់បក្សដទៃទេ ខ្ញុំមិនមានសិទ្ធិអ្វីនោះទេ។ ប៉ុន្តែគ្រាន់តែខ្ញុំមិនយល់ គឺគេរៀបចំថ្មីឡើងវិញទាំងអស់។ ដូច្នេះអ្វីដែលមានពីមុន គឺគេទុកចោលទាំងអស់ រួចគេបង្កើ តថ្មី វាមិនខុសអី ពីរបបអាពតនោះទេ គឺបំផ្លាញ សមិទ្ធផល ចោលទាំងអស់ ហើ យទៅចាប់ផ្ដើមឡើងវិញ៕ V / N