ដោយ: សុវណ្ណកុម្ភ: / ភ្នំពេញ: ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងខណ:ដែលអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្ដើមពីថ្ងៃទី៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣។

បន្ទាប់ពីរាប់ថយក្រោយ ១០០ ថ្ងៃ កាលពីថ្ងៃទី២៥ មករា ម្សិលមិញនោះ មកដល់ថ្ងៃទី២៦ មករា ២០២៣ នៅសល់តែ ៩៩ ថ្ងៃទៀតប៉ុណ្ណោះ។ កីឡាករ កីឡាការិនីកម្ពុជា កាន់តែខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដាយច្រើន ក្នុងនាមជាម្ចាស់ផ្ទះ។

ស៊ីហ្គេមនៅកម្ពុជា ធ្វើឡើងក្រោមបាវចនា ” កីឡារស់ក្នុងសន្ដិភាព” ជាមួយនឹងពាក្យ ស្លោក ” ប្រជាជនម្នាក់ លេងកីឡាមួយមុខ កម្ពុជាកាត់បន្ថយឝ្រោះថ្នាក់ចរាចរណ៍ និងកម្ពុជាស្អាត “។

ពេលនេះ កម្ពុជាត្រៀមខ្លួនរួចរាល់អស់ហើយ ” Cambodia is Already ” ដើម្បីរង់ចាំ ទទួលចំពោះប្រតិភូកីឡា និងត្រៀមរៀបចំព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រ ជាលើកដំបូង បន្ទាប់ពីរង់ចាំអស់រយ:ពេល ៦៤ ឆ្នាំមកនោះ៕/V-PC