​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ វីដេអូ​ឃ្លីប TikTok​របស់​ឆ្មា តំ​តំ (Tom Tom) ពណ៌​ទឹកក្រូច ដែល​មាន​ភ្នែក​ឆ្វេង​ដូច​ពេជ្រ បាន​ផ្ទុះ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មករា​ដោយ​មាន​អ្នក​និយម​លេង​​អ៊ីនធឺណិត​ជាច្រើន​ណែនាំ​ម្ចាស់​របស់​វា​ឱ្យ​ថែរក្សា​វា​ឱ្យបាន​ល្អ ព្រោះ​វា​នឹង​នាំមក​នូវ​ភាពរុងរឿង​។​

​ឃ្លីប​ចំនួន​បួន ដែល​បង្ហោះ​ដោយ​គណនី​ឈ្មោះ @user3026088746242 បានបង្ហាញ​ឆ្មា​ឈ្មោល​ដែលមាន​ភ្នែក​ខាងឆ្វេង​ដ៏​ចម្លែក ឈរ​ក្នុង​កាយវិការ​ផ្សេងៗ​គ្នា​។ ឃ្លីប​មួយ​បាន​ទាក់ទាញ​អ្នកទស្សនា ១,៥ លាន​ដង​គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​។​

​មតិ​ភាគច្រើន​បាន​ប្រាប់​ម្ចាស់​ឆ្មា​ថា ឆ្មា​នេះ​នឹង​នាំមក​នូវ​ភាពរុងរឿង​។​

​អ្នក​និយម​លេង​អ៊ីនធឺណិត​មួយចំនួន​ក៏​ឆ្លៀត​ឱកាស​ទស្សន៍ទាយ​លេខឆ្នោត​សំណាង​សម្រាប់​ឆ្នោត​ឡូតូ​ថៃ​ថ្ងៃទី ១ ខែ​កុម្ភៈ​ផងដែរ​។ លេខ​អាច​ត្រូវបាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​ឈ្មោះ​របស់​អ្នកប្រើប្រាស់ TikTok ឬ​លេខ​សំណាង​ដែល​ទាក់ទង​នឹង​ការ​សុបិន​ឃើញ​សត្វ​ឆ្មា (​ជា​ធម្មតា​មាន​លេខ ៤, ៨ និង ៧)​។​

​ប្រជាជន​ថៃ​ភាគច្រើន​ជឿថា ឆ្មា​ដែលមាន​ភ្នែក​ពេជ្រ​នឹង​នាំមក​នូវ​ពេជ្រ​មែនទែន​ដល់​ម្ចាស់​របស់​វា​។ ជំនឿ​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​ភាពយន្ត​ថៃ​ឆ្នាំ ១៩៧២ គឺ​រឿង Cat’s Eye Diamond​។​

​ទោះយ៉ាងណា អ្វី​ដែល​ជនជាតិ​ថៃ​ហៅថា ភ្នែក​ពេជ្រ​នៅក្នុង​ឆ្មា​ជាធម្មតា​បណ្តាលមកពី​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក មិនមែន​សំណាង​ស្អី​នោះទេ​៕

​ឆ្មា​ភ្នែក​ពេជ្រ​កំពុង​ផ្ទុះ​លើ TikTok នៅ​ថៃ​

@user3026088746242

ฝากน้องด้วยนะครับทุกคน#คนรักน้องแมว

♬ มะเหมียว (แมวขี้เหงา) – ปลายนวม