ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះករណីអ្នកសារព័ត៌មាន ប្រើពាក្យសម្ដីមិនសមរម្យ គំរាមកំហែងពលរដ្ឋម្នាក់ ឲ្យសុំទោសខ្លួន កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៣ អំឡុងពេលមានគ្រោះថ្នាក់ចរា ចរណ៍កើតឡើង ហើយមានបុរស ម្នាក់ ទៅជួយលើកម៉ូតូ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វារ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ” អ្វីដែលជាការហួសចិត្តនោះ ខ្ញុំអត់យល់ មិនដឹងថា កញ្ញារិទ្ធ គាត់ដោះស្រាយបែបណា ? ប្រហែលជាអ្នកទាំងអស់គ្នា បានឃើញហើយ តាមបណ្ដាញសង្គម។ មានអ្នកជិះម៉ូតូដួលបុកគ្នាយ៉ាងម៉េចនោះ ហើយមានអ្នកមកជួយលើក។ ខុសត្រូវយ៉ាងណា វាជារឿងមួយ ក៏ប៉ុន្តែការស្ទះចរាចរណ៍ នៅលើស្ពាន វាមិនគួរឲ្យកើតមានទេ។ ការជួយគ្នា គឺជារឿងចាំបាច់។ ”

សម្តេចតេជោ បានបន្តថា់ ” ខុសត្រូវយ៉ាងណា គឺជារឿងមួយ ប៉ុន្តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ហើយការជួយគ្នា គឺជារឿងចាំបាច់។ តែអ្វីដែលជារឿងឆ្គង គឺត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសទេ ទៅសុំទោសអ្នកកាសែត តើកាសែត ហ្នឹង វាមានសិទ្ធិអីវា ។ ខ្ញុំអត់ដឹងថា តើអ្នកកាសែត មានសិទ្ធិអី ទៅគំរាមកំហែងគេ របៀបហ្នឹង រឿងហ្នឹង វាអត់ត្រូវអីទាល់តែសោះ។ ដំបូងបំផុត ចាំបាច់ត្រូវតែជួយគ្នាសិន រឿងយ៉ាង ណាក៏ដោយ តែវាអត់សមហេតុសម ផលទេ នូវការប្រើពាក្យសម្ដីបែបនេះ។ រឿងវាអត់សមហេតុសមផលទេ ដែលយើងប្រើពាក្យសម្ដី បែបនេះ បើខ្លួនជាប៉ូលិស ខ្ញុំមិនថាទេ ។ ហើយខ្លួនគ្រាន់តែជាអ្នកកាសែត ដែលមានទូរស័ព្ទមួយ ហើយឡាយបង្ហោះ។ ”

សម្ដេចតេជោ ហ៊ុន សែន បានបន្តថាៈ ជាមួយនេះ ក៏ស្នើឱ្យអ្នកលេងបណ្ដាញសង្គម បញ្ចេញមតិខ្លះ ក៏ជ្រុលហួសដែរ ដូចជាថា ឱ្យដកអាជ្ញាប័ណ្ណ និងឱ្យព្រះរាជអាជ្ញា ចោទ ប្រកាន់។ វាអត់ត្រឹមត្រូវទេ ឈប់បាន ឈប់ទៅ ។ បញ្ចប់វាត្រឹមហ្នឹងទៅ ហើយដក ពិសោធន៍វាទៅ នៅលើស្ពាន ប្រហែលជាគ្មានប៉ូលិសនៅទីនោះទេ។ ប៉ុន្តែ អ្នកសារព័ត៌មាន ក៏មិនមែនជានគរបាលយុត្តិធម៌ដែរ។ ឯអ្នកជួយគេនោះ ក៏មិនមែនជា នគរបាលយុត្តិធម៌ ប៉ុន្តែគាត់មានទឹកចិត្តចង់ជួយ ។

សម្តេចតេជោ បានបន្តថាៈ “ខ្ញុំឃើញម្សិលមិញ អាចារ្យអេ វិទ្យុ ABC ថានឹងផ្ដល់មួយ ពាន់ដុល្លារ ឲ្យក្មួយប្រុសម្នាក់ ដែលបានជួយលើកម៉ូតូជនរងគ្រោះ មិនដឹងថា អាចារ្យអេ ឱ្យឬមិនឱ្យ ។ ប៉ុន្តែខ្ញុំសរសើរចំពោះទឹកចិត្តរបស់ក្មួយប្រុសនោះ។ ឌុបប្រពន្ធឌុបកូន រួចទុកម៉ូតូ ចុះទៅជួយលើកម៉ូតូជនរងគ្រោះ ។”

សម្តេចបានបន្តថាៈ ទើបតែជួបគ្នា ថ្ងៃទី១៤ មករា កន្លងទៅនេះ ស្រាប់តែអ្នកសារព័ត៌មាន កើតឡើងរឿងបែបនេះទៀត។ ឥឡូវ ខៀវ កាញ្ញារិទ្ធ ហៅអ្នកអនឡាញទាំងប៉ុន្មាន ទៅចូលអប់រំ, ខុសម្នាក់ ឲ្យទៅទទួលបទពិសោធន៍ ទាំងអស់គ្នា។ ដើម្បីពង្រឹងអ្នកណា ដែលធ្វើសកម្មភាពបែបនេះ គួរតែត្រូវពង្រឹងកុំបណ្ដោយពេក ។ កន្លងទៅ យើងបណ្ដោយ ជ្រុល យើងមិនបានបិទសារព័ត៌មានទេ ប៉ុន្តែត្រូវគោរពសិទ្ធិគេផង បានទេ ។

សម្តេច បានបន្តទៀតថាៈ ” គ្នាលើកដៃសុំទោសហើយ នៅសួរថា គ្នាសុំទោសអស់ពីចិត្ត ឬអត់ទៀត នែវាឆ្ងាញ់អាហ្នឹង វាពេកទេដឹង ។”

តែទោះបីយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យបញ្ចប់រឿងនេះ ត្រឹម នឹងទៅចុះ កុំឲ្យវារីករាលដាល លើហ្វេសបុក តទៅទៀត៕ V / N