ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ទៅលោកគ្រូ អ្នកគ្រូដែលបានប្រើវិន័យយកតង់ឌឺ ទៅ ឈូសសក់សិស្សនៅក្នុងវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូនខេត្តបាត់ដំបងឲ្យកែប្រែឥរិយាបថពីការការប្រើវិធីបង្ខំបែបនេះទៅលើសិស្សហើយគួរប្តូរមកប្រើវិធីអប់រំណែនាំឲ្យសិស្សកាត់សក់ ។

នៅព្រឹកថ្ងៃទី ២៦ ខែ មករា ២០២២នេះសម្តេចតេជោ ហ៊ុន សែន បានលើកយករឿងរ៉ាងដែលបានផ្ទុះនៅក្នុងបណ្តាញសង្គមនាសប្តាហ៍នេះមកធ្វើការណែ នាំដែលក្នុងនោះក៏ មានរឿងគ្រូៗនៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ចុះអនុវត្តវិន័យដោយគ្រូកាន់តង់ឌឺ ចុះទៅឈូសសក់សិស្សនៅក្នុងថ្នាក់រៀនហើយបង្ហោះហ្វេសបុកកាលពីថ្ងៃទី ២៣ ខែ មករា ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«រឿងកាត់សក់សិស្សអស់និយាយតែម្ដងតែ ខ្ញុំនិយាយនេះមិនមែនសំដៅលើគ្រូទូទាំងប្រទេសទេគឺសំដៅទៅលើលោកគ្រូដែលបានធ្វើសកម្មភាពនេះនៅវិទ្យាល័យសម្ដេចហ៊ុនសែនសំពៅលូន ដែលជាវិទ្យាល័យដែលខ្ញុំបានធ្វើឲ្យទៅទៀត ។ លោកគ្រូអើយលោកគ្រូប្រសិន បើយើងចង់តម្រូវមិនចាំបាច់ទៅយក កន្ត្រៃតង់ឌឺទៅឈូសសក់គ្នាកណ្ដាលថ្នាក់អញ្ចឹងទេ,ទៅកូនសិស្សរបស់យើងដូចកូនរបស់យើងអញ្ចឹង។ហៅទៅសក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេអញ្ចឹងរៀបចំកាត់ទៅបើគង់តែមានតង់ឌឺដែរហ្នឹង ហើយបើមើលទៅសក់សិស្សនោះក៏មិនដូចជាវវែងអីដែរ សមតែសក់គ្រូវែងជាងសក់សិស្សទៀតផង រឿងវាអញ្ចឹង ។»

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យលោកគ្រូ អ្នកគ្រូ កែប្រែឥរិយាបថពីការការប្រើវិធីបង្ខំបែបនេះទៅជាការអប់រំណែនាំឲ្យសិស្សកាត់សក់ ។ សម្តេចបន្តថាឮថាសាលាហ្នឹងតម្រូវឲ្យសិស្សកាត់សក់តាមសក់ប៉េអឹម ។ ដូចនេះគួរតែត្រូវបានអប់រំ ហើយគួរកុំពង្រីករឿងនេះទៅជារឿងធំតទៅទៀតគួរ តែបញ្ចប់វាត្រឹមហ្នឹងទៅ ។ សម្តេចបន្តថា សម្តេចនិយាយនេះមិនមែនបំផុសថែមទេ។ប៉ុន្តែជាសម្លេងអំពាវនាវរបស់សម្តេចឲ្យបញ្ចប់ទៅ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះនៅក្នុងទំព័រហ្វេសប៊ុករបស់សាលាវិទ្យាល័យសម្តេចតេជោហ៊ុនសែនសំពៅលូនបានបង្ហោះពីសកម្មភាពចុះ អនុវត្តវិន័យដោយបានសរសេរថាចុះអនុវត្តវិន័យនិងក្រុមប្រឹក្សាយុវជនដោយមានអមរូបថតជាច្រើនសន្លឹករួមមានរូបគ្រូកាន់កន្ត្រៃនិងរូបសិស្សមានសក់ខូចកែលែងកើតបន្ទាប់ពីគ្រូកាត់សក់រួច។ បន្ទាប់ពីមានការបង្ហោះនូវការអនុវត្តវិន័យចំពោះសិស្សប្រុសៗនៅវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន រួចមកអ្នកលេងបណ្តាញហ្វេប៊ុកបាន ស្នើឲ្យក្រសួងអប់រំយុវជននិងកីឡាជួយពិនិត្យមើលករណីនេះផងដែរ៕