ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថាៈ ក្នុងការធ្វើ បច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ ឆ្នាំ ឆ្នាំ២០២៣ គិតមកត្រឹមថ្ងៃត្រង់ទី ២៦ ខែមករា ឆ្នាំ២០២៣ មានមន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២២.២៧៤ រូប ស្មើនឹង ៩៧,៤១ ភាគរយ។

បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុក រលួយ បានឱ្យដឹងថាៈ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋាន បានទទួលឯកសារ ពីអ្នកជាប់កាតព្វកិច្ច ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ចំនួន ២២.២៧៤ រូប ស្មើនឹង ៩៧,៤១ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ២២.៨៦៤ រូប ។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថាៈ នៅព្រឹក ថ្ងៃទី ២៦ មករានេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមកប្រកាសបញ្ចប់ ១០០ ភាគរយ ផងដែរ ៕ V / N