ដោយៈ ទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី២៦ខែមករាឆ្នាំ ២០២៣នេះនៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបានបន្តកម្មវិធីចាក់វាក់សាំងដូសជំរុញប្រភេទ ស៉ីណូវ៉ាក់ ជូនដល់
នាយទាហាន.នាយទាហានរង.ពលទាហានព្រមទាំងគ្រួសារកងទ័ពរួមនិងគ្រួសារអតីតយុទ្ធជននិងជនពិការដឹកនាំដោយឧត្តមសេនីយ៍ត្រី.អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

លោក អ៊ុ សុភា បានជំរុញដល់ក្រុមប្រតិ្តបត្តការនិងក្រុមការងារចាក់វ៉ាក់សាំងត្រូវដំណើរការអោយមានសណ្ដាប់ធ្នាប់ល្អបន្តរក្សាឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាលបើទោះបីកម្ពុជាយើងអ្នកជំងឺ covid 19 មានការថយចុះនិងគ្មានអ្នកស្លាប់ក្នុងរយៈពេលកន្លងមកក៏ដោយ ប៉ុន្តែនៅបណ្ដាប្រទេសក្នុងតំបន់និងបណ្ដាប្រទេសនៅលើពិភពលោកនៅតែកើតមានខ្លាំងនៅឡើយដូច្នេះយើងត្រូវប្រុងប្រយត្ន័ជាខ្ពស់ជានិច្ច។

លោកបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការ ដុះទី ៦ជូនដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋនៅក្នុងជំរុញទី ៥ និងទី ៦ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្សក្នុងការទប់ទល់និងជំងឺ បំប្លែងខ្លួនថ្មីៗផ្សេងទៀត។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ គ្រួសារកងទ័ព និងអតីតយុទ្ធជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំកងទ័ព ដែលតែងយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពគ្រួសារអតីតយុទ្ធជនដែលបានខិតខំនាំយកវ៉ាក់សាំងចាក់ជូនពួកគាត់នៅពេលនេះដើម្បីឲ្យពួកគាត់រួចចាកផុតពីការរាតត្បាតនៃជំងឺ ដោយសម្របខ្លួនទៅតាមរបត់នៃការរស់នៅតាមគន្លងថ្មីនៅក្រោមម្លប់នៃសុខសន្តិភាព ៕ N