ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៣បានដឹកនាំមន្ដ្រីជួបប្រជុំពិភាក្សាប្រចាំឆ្នាំលើយុទ្ធសាស្រ្ដរបស់កម្មវិធីអាហារូបរណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលី។

លោកនិងមន្រ្តីជំនាញបានជួបពិភាក្សា ជាមួយលោក អេនឌ្រៀ ហ្សូបឺក ( Andreas Zurbrugg) អនុប្រធានបេសកម្មនៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា និងសហការី ដោយ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើលទ្ធផលនៃការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលីសម្រាប់ឆ្នាំ២០២៣ និង កំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ដ្រាលីឆ្នាំ២០២៤៕/PC