ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសមន្ត្រីពីររូប គឺលោក កាំង សុវណ្ណារេន និងលោក យ៉ង់ វិសាល ជាអភិបាលរងស្រុកតាំងគោក ដែលពិធីប្រកាសនេះ បានធ្វើនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ នៅសាលាស្រុកតាំងគោក ក្រោមវត្តមានលោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុក អាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋជាច្រើនរូប ។

ក្នុងឱកាសនោះ លោក ចាន់ តារា បានស្នើគណៈអភិបាលស្រុក ត្រូវឈ្វេងយល់ អំពីតួនាទីភារកិច្ច ការបែងចែកក្នុងការដោះស្រាយឱ្យមានតម្លាភាព ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ពិសេស លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ ក្នុងភូមិសាស្ត្រស្រុករបស់ខ្លួន និង បានជំរុញការអភិវឌ្ឍ កសាងសមិទ្ធផលថ្មីៗ នៅក្នុងមូលដ្ឋាន​ពិសេសការផ្តល់​សេវារដ្ឋបាលសាធារណៈ នៅតាមឃុំ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹង តួនាទី ភារកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព និងការពង្រឹងសមត្ថភាព​មន្រ្តីក្រោម ឱវាទ ក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ឲ្យកាន់ល្អប្រសើរបន្ថែមទៀត ៕ V / N