​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កូនៗ​របស់​លោកស្រី ណា​តយ៉ា ស៊ូ​ឡេ​ម៉ាន់ (Nadya Suleman) បាន​ឈាន​ដល់​អាយុ​១៤​ឆ្នាំ​ហើយ​!

​នៅក្នុង​រូបភាព លោក​ស្រីណា​តយ៉ា​បាន​បង្អួត​ដោយ​មោទនភាព​នូវ​កូនពៅ​ទាំង​ប្រាំបី​របស់​លោកស្រី​គឺ​ឈ្មោះ ណា​រី​យ៉ា​, អ៊ី​សា​យ៉ា​, ម៉ាលី​យ៉ា​, ជេ​រ៉េមី​យ៉ា​, ណូ​អា​, ចូ​ស៊ីយ៉ា​, ចូ​ណា និង​ម៉ា​កាយ នៅ​ពេល​ពួក​​គេ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​អបអរ​ខួបកំណើត​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មករា​។​

​ស្ត្រី​មេ​មា​យ​អាយុ ៤៧ ឆ្នាំ ដែល​គេ​ស្គាល់​ថា អុក​ថូ​ម៉ាំ (Octomom)​បាន​នាំ​កូនៗ​របស់​ខ្លួន​ចេញ​ក្រៅ​សម្រាប់​ថ្ងៃ​ដ៏​រីករាយ​នៃ​ការប្រណាំង​កូន​ឡាន Go-kart នៅ​ទីលាន K1 Speed​អម​ដោយ​អាហារ​​ថ្ងៃត្រង់​ភីហ្សា​នៅ​ទីក្រុង​អូរេ​ង​ខោ​នធី (Orange County) រដ្ឋ​កាលីហ្វ័​រញ៉ា​។​

​ញញឹម​ជាមួយ​ម្តាយ​ដ៏​ល្បី​របស់​ពួកគេ ក្មេងៗ​ទាំងនេះ​ត្រូវ​គេ​ឃើញ​កាន់​ប៉ឺតប៉ោង​មាស Mylar ដែល​ប្រកប​ថា “BIRTHDAY” នៅ​ពេល​ពួកគេ​ឈរ​នៅ​ខាងក្រៅ​សម្រាប់​កាមេរ៉ា​ខណៈ​ពួកគេ​ស្លៀកពាក់​​ឈុត​ធម្មតាៗ​។​

​ម្តាយ​រូប​នេះ​ក៏​មាន​កូន​ចំនួន​ប្រាំមួយ​នាក់​ផ្សេង​ទៀត​ដែរ ដែល​មិន​ត្រូវបាន​ថត​ជាប់​ទេ ដែល​ធ្វើឱ្យ​លោកស្រី​ក្លាយជា​ម្តាយ​កូន ១៤ នាក់​៕

​កូនភ្លោះ​ទាំង ៨ របស់​លោក​ស្រីណា​តយ៉ា​អបអរ​ខួបកំណើត​គម្រប់ ១៤ ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ