Views: 108 Post navigation ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តជាតិ SCA បានបង្ហាញនូវការព្យាករណ៍ថានៅឆ្នាំ២០២៣នឹងមាន ភ្ញៀវចំនួន ៤,៦លាននាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែលកាលពី ឆ្នាំ២០២២ កន្លងទៅនេះមានភ្ញៀវចំនួន ២,២លាននាក់ ។ ការព្យាករណ៍នេះត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី២៦ខែមករានៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំ ឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញការសាងសង់អាកាស យានដ្ឋានអន្តរជាតិសៀមរាបនិងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ៕ គម្រោងសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន ៨០%