ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលស្រុកមង្គលបូរី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹងដាច់ដោយឡែកពីគ្នា សម្រាប់ទីតាំងខុសគ្នា តែក្នុងន័យ ស្រដៀងគ្នា ស្តីពីការព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក (ស.រ,អា)។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី២៦ ខែមករាថាៈ សេវាសុខាភិបាល ការព្យាលជំងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពី ស.រ.អា នោះ សម្រាប់ស្រុកលោក មានធ្វើនៅ ៣​ ទីកន្លែងគឺ- កន្លែងទី១ៈ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិ-ឃុំឫស្សី ក្រោក មានរយៈពេល ៧ ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០ នាទី ព្រឹក ដល់ម៉ោង ៤:៣០ នាទី ល្ងាច ។ – កន្លែងទីទី២ៈ នៅសាលាបឋមសិក្សាសឿ មានរយៈពេល ២ថ្ងៃ ពីថ្ងៃទី៣១ ខែមករា ដល់ ១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ – កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ២​ ខែកុម្ភៈ ដល់ ៣ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០ នាទី ព្រឹក ដល់ម៉ោង ៤:៣០ នាទី ល្ងាច ។

សូមរំលឹកថា ជារៀងរាល់រដូវ នៃឆ្នាំនីមួយៗ ពិសេសនៅអំឡុងមុនរដូវបោះឆ្នោត មានគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ចម្រុះបរទេស និងបរទេស មកពីប្រទេសនានា ជាមិត្ត តែងចូលមកធ្វើការងារមនុស្សធម៌ ខាងសុខភាព ដូចជាពិនិត្យ ព្យាបាលជំងឺ បំប៉នសុខុមាលពលរដ្ឋខ្មែរ និងផ្តល់អំណោយផងដែរ៕/V/R