ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអញ្ជើញជាអធិ បតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រឹះនៅកម្ពុជា។
ពិធីបើកព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទព្រឹត្តិការណ៍ធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែមករា ក្រោមអធិបតី ភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក
សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល១០០ឆ្នាំហើយគិតត្រឹមឆ្នាំ ២០២៣នេះ។ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះ ថ្នាក់ដឹកនាំសាសនាគ្រិស្តបានរៀបចំពិធីអបអរសាទរដ៏ធំមួយរយៈពេលពីរថ្ងៃនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្ម ការនិងសាសនាបានឱ្យដឹងថាពិធីអប អរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» នាពេលនេះធ្វើឡើងដើម្បីអរព្រះគុណព្រះយេស៊ូក្នុងជំនឿគ្រិស្តបរិស័ទនៅលើទឹកដីកម្ពុជានិងអរគុណ សន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រីបានលើកឡើងថាព្រឹត្តិការណ៍នេះជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិនិងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូ ទៅក្នុងការគោរពនិងប្រតិបត្តិជំនឿសាស នានៅកម្ពុជាហើយរាល់ការធ្វើសកម្មភាពនិងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃ។
លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា គ្រិស្ដសាសនា ក៏ដូចជាសាសនាដ៏ទៃទៀតត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិ បាលប្រជាពលរដ្ឋទូទៅមានសិទ្ធិពេញទីខាងជំនឿសាសនាដោយគ្មាននរណាម្នាក់ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណា មួយឡើយ។
គ្រិស្ដសាសនាក៏មានការរីកចម្រើនគួរឱ្យ កត់សម្គាល់ដោយកំណើនគ្រិស្តបរិស័ទក្នុងប្រទេសកម្ពុជាសព្វថ្ងៃរួមមាន៖
ទី១៖ព្រះសហគមន៍កាតូលិកមានវិហារ ៦៦កន្លែងស្នាក់ការថ្វាយបង្គំ៤២កន្លែង សាលា៥៨កន្លែងមានបរិស័ទ ១៣,១៦៥ នាក់(ស្រី ៧,០៩៨នាក់) ។
ទី២៖គ្រិស្ដបរិស័ទមិនមែនកាតូលិក(ប្រូតេ ស្ដង៉)ដែលមានក្រុមប្រឹក្សាគណៈនិកាយផ្សេងៗជាច្រើនដូចជាប្រិយសម្ព័ន្ធគ្រីស្ទប រិស័ទកម្ពុជា,មេតូឌីស,បាប់ទីស្ទ, គ្រីស្ទបរិ ស័ទដំណឹងល្អ,សេវេនដេអាវេនទីស្ទ, ព្រេស ប៊ីធើរាន, សាវកថ្មី, សាសនាចក្រ, សាក្សីព្រះយេហូវ៉ាជាដើមសរុបមានវិហារ ៦០១ កន្លែងស្នាក់ការថ្វាយបង្គំ១៥២២កន្លែងសាលារៀន ៨៨៣កន្លែងមានបរិស័ទ ៩៦,៥៨៧ នាក់ (ស្រី ៥៣,៦៦៧នាក់) ។ សរុបបរិស័ទទាំងពីរក្រុមនិកាយមានគ្រិស្តបរិស័ទចំនួន១០៩,៧៥២នាក់(ស្រី ៦០, ៧៦៥នាក់)។
លោករដ្ឋមន្ត្រីបន្តថាបច្ចុប្បន្នគ្រិស្ដបរិស័ទបានចូលរួមសកម្មភាពសង្គមជាច្រើនតាម រយៈការអប់រំមនុស្សធម៌និងកិច្ចសហប្រតិ បត្តិការជាមួយរាជរដ្ឋាភិបាលនិងអង្គការសមាគមមានចរិតសាសនាដូចជាជួយសាង សង់សាលារៀនមណ្ឌលសុខភាព ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ កាដូក្តីស្រ ឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ ជរា ។ល។បន្ថែមពីលើនេះគ្រិស្ដសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងនិងអប់រំសីលធម៌ចរិយាធម៌សង្គមនិងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសង្គមកម្ពុជាឱ្យមានសុខសន្តិភាពស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងសុខដុម រមនជាមួយគ្នាមិនប្រកាន់និន្នាការជំនឿសា សនា ចាកផុតពីការរើសអើងប្រកាន់ពូជសា សន៍ពណ៌សម្បុរអំពើហឹង្សាផ្សេងៗទាំងនៅ ក្នុងគ្រួសារសហគមន៍ក៏ដូចជានៅក្នុងសង្គ មជាតិទាំងមូល៕