ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​អ៊ីស្រាអែល​បានសម្លាប់​ជន​ប៉ាឡេ​ស្ទីន​យ៉ាងហោច​ណាស់​ប្រាំបួន​នាក់ រួមាន​ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់ និង​បាញ់​អោយ​របួស​ជាច្រើន​នាក់​ទៀត​ក្នុងការ​ឆ្មក់​ចូល​តំបន់​មួយ​នៅក្នុង​ទឹកដី​វេស​ប៊ែង​(West Bank )កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​វា​ជា​ថ្ងៃ​ដ៏​បង្ហូរឈាម​បំផុត​មួយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​នៅក្នុង​ទឹកដី​ប៉ាឡេ​ស្ទីន​ដែល​អ៊ីស្រាអែល​កាន់កាប់​នេះ​។​

​ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​បាន​ផ្ទុះឡើង​នៅពេល​យោធា​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិកា​រទាំង​ថ្ងៃ​ដ៏​កម្រ​មួយ​នៅក្នុង​ជំរំ​ជេនី​ន​(Jenin) ដែល​អ៊ីស្រាអែល​បាន​និយាយថា​ដើម្បី​រារាំង​ការវាយប្រហារ​ដែល​ជិត​កើត​មាន​មួយ​លើ​ជនជាតិ​អ៊ីស្រាអែល​។​ជំរំ​ដែលជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ជី​ហាដ​ប៉ាឡេ​ស្ទីន ជា​ចំណុច​ផ្តោត​នៃ​ការ​ឆ្មក់​ចូល​វាយប្រហារ​ពី​សំ​ណាក់​កងកម្លាំង​អ៊ីស្រាអែល​អស់​ពេល​ជិត​មួយ​ឆ្នាំ​មកហើយ​។​

​យ៉ាងហោចណាស់​អ្នក​ស្លាប់​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ ។​

​ក្រោយពី​រាយការណ៍ត្រួសៗអំពី​សន្តិសុខ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​បាន​ណែនាំ​អោយ​កងកម្លាំង​នៅ​ទឹកដី​វេស​ប៊ែង​និង​នៅ​ព្រំដែន​អ៊ីស្រាអែល​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន​បានកើនឡើង​ចាប់តាំង​ពី​អ៊ីស្រាអែល​ធ្វើការ​ឆ្មក់​វាយប្រហារ​ពេលយប់​នៅ​វេ​សប៊ែ​ង​កាលពី​រដូវរំហើយ​មុន​ក្រោយ​មាន​ការវាយប្រហារ​ពី​ប៉ាឡេ​ស្ទីន​ជា​បន្តបន្ទាប់​។​ការប្រឈមមុខ​គ្នា​នេះ​បាន​កើនឡើង​ខ្លាំង​នៅ​ខែ​នេះ នៅពេល​រដ្ឋាភិបាល​ក្រុម​ស្តាំ​ជ្រុល​អ៊ីស្រាអែល​ចូលកាន់​តំណែង​និង​សន្យា​ប្រកាន់​ជំហរ​តឹងតែង​ជាមួយ​ពួក​ប៉ាឡេ​ស្ទីន​៕

​ជន​ប៉ាឡេ​ស្ទីន​ប៉ះទង្គិ​ចជាម​ួយកង​កម្លាំង​អ៊ីស្រាអែល​ក្រោយ​យោធា​ឆ្មក់​ចូល​វាយប្រហារ​នៅ​ទីក្រុង​ជេនី​ន​នៅ​ទឹកដី​វេ​ស​ប៊ែង​កាលពី​ថ្ងៃ​២៦​មករា​។​ទាហាន​អ៊ីស្រាអែល​បានសម្លាប់​ជន​ប៉ាឡេ​ស្ទីន​យ៉ាងតិច​៩​នាក់​នៅ​ថ្ងៃនេះ​