ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយលោកអ្នកឱ្យប្រយ័ត្នការជួបឧប្បត្តិហេតុ ឬទទួលរងការឈឺខ្លួនប្រាណណាមួយកើតឡើង ។

-កិច្ចការងារ៖ការប្រកបការងារមានការថយក្រោយ និងងាយកើតជាជម្លោះវិវាទថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនងឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធផលល្អជានិច្ច។

-កិច្ចការងារ៖ថ្ងៃនេះលោកអ្នកអាចប្រកបការងារធ្ងន់ស្រាលបានដោយអាចទទួលនូវលទ្ធផលឆ្លើយតបគ្រាន់កក់ក្តៅមកវិញជានិច្ច ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារផង៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវចាប់កំហុសឆ្គង អ្នកដទៃច្រើនពេកឡើយ ត្រូវចេះបើកចិត្តទូលាយខ្លះទើបពុំមានបញ្ហារកាំរកូសកើតមានឡើង ។

-កិច្ចការងារ៖ចំពោះការប្រកបការងារនៅថ្ងៃនេះដែរពុំមានអ្វីប្រែប្រួលផ្លាស់ប្តូរគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានជាប់ជំពាក់ប្រាក់កាសគេអាចជួបស្ថានភាពលំបាក ដោយសារម្ចាស់បំណុលមកទារមុខក្រោយនាំកើតជាបញ្ហាចោទឡើង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងជាមួយនរណាម្នាក់អំឡុងពេលនេះតែងខកបំណងឬក៏ប៉ះចំមិនមែនគូព្រេងពិតដែរ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកត្រូវធ្វើអ្វីដែលមិនធំដុំ ឬកិច្ចការសំខាន់ ហើយពិសេសត្រូវមានចិត្តត្រជាក់ទើបរឿងរាវអាក្រក់ៗទាំងឡើយមិនហ៊ានមកក្បែរ។សម្រាប់ពេលវេលាមិនល្អ និងគួរប្រយ័ត្នប្រយែងគឺម៉ោង ៥,០០-៦,៥៩វិនាទីល្ងាច។

-កិច្ចការងារ៖លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។

-ការធ្វើជំនួញ៖អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយជួបនូវបញ្ហារាំងស្ទះ និងពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃថែមទៀត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

 

 ឆ្នាំរោង

 

 ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់គាប់ដូចបំណង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

 

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះរាល់ឧបទ្រពចង្រៃមិនមកយាយីនាំជួបការលំបាកទៀតទេ ហើយដំណើរជីវិតក៏មានភាពរលូនល្អគួរសមឡើងវិញ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចាឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕

 

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង អ្នកដទៃ។

-កិច្ចការងារ៖ទោះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។ក្រៅពីនេះចំពោះកិច្ចការងារតូចធំក៏តែងពុំសម្រេចដូចបំណងនោះដែរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕

 

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះចូរលោកអ្នក ឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។

-កិច្ចការងារ៖ នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាមានភាពល្អូកល្អិនល្អគួរសម និងមានសុភមង្គលក្នុងក្រុមគ្រួសារ៕

 

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនង អ្វីមួយពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំខាន់ឬភារៈធំៗពីព្រោះថាតែងឆ្លើយតនូវផ្លែផ្កាគ្រាន់គាប់ដូចបំណង ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕

 

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖រាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះលោកអ្នកអាចធ្វើអ្វីៗពេញដៃជើងឡើងវិញ ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរដដែលទេ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕