ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ (Camsoc) លោក វ៉ាត់ ចំរើន បានប្ដេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ “គុនខ្មែរ” ជាកីឡាអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោក។

ក្នុងសន្និសីទសារពត៌មាន កាលពីថ្ងៃទី២៦ មករា ២០២៣ ម្សិលមិញនេះ លោកបានលើកឡើងថាៈ កម្ពុជាត្រូវរៀបចំធម្មនុញ្ញ ច្បាប់ និងបទបញ្ញត្តិរបស់កីឡា ជាពិសេស គឺស្របទៅនឹងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២។

សូមបញ្ជាក់ថា កិច្ចប្រជុំដែលមានប្រទេសចំនួន៨ ក្នុងតំបន់ ចូលរួមនោះ មានកម្ពុជាដែលជាម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និង ថៃក្នុងចំណោម ១១ ប្រទេស។

សមាជិកទាំង៨ ប្រទេស បានឯកភាពឝ្នាទាំងស្រុង លើបទបញ្ជានៃការប្រកួត និងវិញ្ញាសា តាមប្រភេទទម្ងន់ នៅស៊ីហ្គេម ដើម្បីយកទៅប្រើប្រាស់ ដល់គ្រប់ប្រទេសផ្សេងៗទៀត។

ដើម្បីលើកទឹកចិត្តកីឡាឝុនខ្មែរ ដែលជាវប្បធម៌ អរិយធម៌របស់ខ្មែរ និងអត្តសញ្ញាណបុព្វបុរសជាតិ កម្ពុជាបានបញ្ចូលវិញ្ញាសាសំដែងមួយទៀត គឺ “គុនគ្រូ” ដែលជាសិល្ប:មួយ ដើម្បីរក្សាទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។ ក្បាច់ឝុនខ្មែរ មានសិល្ប:យុទ្ធគុន យុទ្ធសាស្ត្រនិងយុទ្ធវិធី ដែលទាំងនេៈ ជាសិល្ប:កីឡាមួយ។

ជាមួយនឹងការដាក់បញ្ចូលនេះ ប្រទេសទាំងអស់ ឯកភាពគាំទ្រ និងយកទៅហាត់តាមការណែនាំរបស់កម្ពុជា ដើម្បីយកមកប្រកួតនៅស៊ីហ្គេម។

កម្ពុជា ក៏បានកំណត់នូវរបៀបតុបតែងខ្លួនកីឡាប្រដាល់គុនខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិ គឺប្រើក្រមា និងទង់ជាតិជួតក្បាលខាងមុខ។ ប្រទេសផ្សេងៗ អាចប្រើក្រមាដូចគ្នា និងដាក់ទង់ជាតិរបស់ខ្លួនបាន។

លោកបានបន្ថែមថាៈ គ្រប់សង្វៀនប្រដាល់ តាមទូរទស្សន៍នានា នៅកម្ពុជា ត្រូវធ្វើគំរូនៃទម្រង់តុបតែងខ្លួនអត្តពលិក ឲ្យដូចៗគ្នា។ ហ្កង់ដៃ ត្រូវប្រើអំបោះ ស (អំបោះឆៅ) ដាក់ជាគំរូផ្លូវការតែបើប្រទេសផ្សេងៗ មានលក្ខណ:ពិសេសរបស់គេ គឺគេអាចធ្វើទៅតាមជំនឿរបស់ប្រទេសគេ ប៉ុន្ដែត្រូវប្រើហ្កង់ ២ ចងនៅដៃសងខាងដូចគ្នា។ ក្រៅពីនោះ ត្រូវមានឧបករណ៍ការពារខ្លួន ដូចជាមួកការពារ អាវការពារ និងបិទកែង។

សព្វថ្ងៃ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ មានសមាជិកគ្រប់ទ្វីប ចំនួន ២៩ ប្រទេស។ នេះជាសញ្ញាវិជ្ជមានមួយ សម្រាប់បញ្ចូលគុនខ្មែរ ក្នុងស៊ីហ្គេម។ យើងពង្រីកសក្ដានុពលវប្បធម៌ជាតិយើង ទៅគ្រប់ប្រទេសទាំងអស់ ដោយក្បាច់គុនបូរាណនេះ មានមូលដ្ឋាគ្រឹះ ក្នុងការរៀបចំឲ្យបានត្រឹមត្រូវ តាមក្បួនខ្នាត តាមទ្រឹស្ដីកីឡានិងច្បាប់ទម្លាប់ត្រឹមត្រូវ៕/V-PC