ដោយ:សុខុម/ស្ទឹងត្រែង៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ស្ទឹង ត្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមករាឆ្នាំ២០២៣ថា សមត្ថកិច្ច បាន បញ្ជូនបុរសជាជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធជួញវល្លិ៍រមៀតមានទម្ងន់ជិត១០ តោនពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងទៅ ប្រទេសឡាវ ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពខាងលើបានឱ្យដឹងទៀតថាកាលពីថ្ងៃទី២៤ខែមករាស្ថិតនៅចំណុចចុងភូមិថ្មដា ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង សមត្ថកិច្ចកង រាជអាវុធហត្ថស្រុកនិងរដ្ឋបាលព្រៃឈើឃាត់ខ្លួនជនសង្ស័យឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ អាយុ៣៦ឆ្នាំរស់នៅភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង។នៅពេលឃាត់ខ្លួនព្រោះជាប់ពាក់ព័ន្ធដឹក ជញ្ជូនវល្លិ៍រមៀត ច្រកក្នុងការុងដែលជាផលអនុផលព្រៃឈើមិនមានការអនុញ្ញាតពីជំនាញ។មេឈ្មួញ ឈ្មោះ ទិត្យ វាសនា បានប្រមូលទិញវល្លិរមៀត (អនុផលព្រៃឈើ) ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសៀមប៉ាងរួចជួលតាមរថយន្តសាំយ៉ុងដឹកទៅកាន់ចំណុចចុងភូមិថ្មដា រួច បន្តដឹកតាមគោយន្តឆ្ពោះទៅកាន់ ច្រករបៀង ព្រំដែនកម្ពុជាឡាវ ឆ្លងចូលទៅក្នុងប្រទេសឡាវដើម្បីលក់ឲ្យឈ្មួញបន្ត។

សមត្ថកិច្ចឱ្យដឹងថាវត្ថុតាងបទល្មើសផលអនុផលព្រៃឈើ(វល្លិរមៀត)ដកហូតបានមានចំនួន២០២ការ៉ុង មានទម្ងន់៩.៥៨៥គីឡូក្រាមស្មើជិត១០តោន។ចំពោះតម្លៃដែលឈ្មួញលក់ក្នុងមួយគីឡូក្រាម៧០០រៀល។ក្រោយពីឃា ត់ ខ្លួនជន សង្ស័យសមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិវិធី៕សរន / N