ប្រជាពលរដ្ឋ​អបអរសាទ​ពេល​ឃើញ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​ចុះទៅ​ដុត​កម្ទេច​ទីតាំង​ជល់​មាន់​

1487
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ក្រោយពី​សារព័ត៌មាន​ចុះផ្សាយ​ទីតាំង​ជល់​មាន់ និង​បាញ់អាប៉ោង​នៅ​ទីលាន​ចាក់សំរាម​ចាស់ បាន​ត្រូវ​សមត្ថកិច្ច​ចុះទៅ​រុះរើ​ដុត​កម្ទេច​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ចេញ​និង​ហៅ ម្ចាស់​ទីតាំង​ខាងលើ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ កាលពី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ​យ័​២ ខណ្ឌមានជ័យ​។​

​លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ បាន​បញ្ជា​ផ្ទាល់​ឲ្យ​កម្លាំង​បង្ក្រាប​ដឹកនាំ​ដោយ​លោក ណេង សាមឿន មេ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ចុះទៅ​រុះរើ​ដុត​កម្ទេច​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ចេញ ដោយបាន​ហៅ​ម្ចាស់​ទីតាំង​ខាងលើ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​ទឹកដី​ខណ្ឌមានជ័យ​ជា​បន្តទៀត​។​

​ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ស្នាក់នៅ​ម្តុំ​ភូមិ​ដំណាក់​ធំ បាន​អបអរសាទរ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​បែបនេះ ព្រោះ​កន្លងមក​មានការ​រំខាន​យ៉ាងខ្លាំង​ពី​សំណាក់​ពួក​អ្នកញៀន​ល្បែងស៊ីសង​ទាំងនេះ​។ ដោយ​ពលរដ្ឋ​លើកឡើងថា អំពើចោរកម្ម​ផ្សេងៗ ដូចជា លួច ឆក់ ប្លន់​ជាដើម​។​ល​។ គឺ​កើតចេញ ពី​ល្បែងស៊ីសង​នេះឯង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម